CAMBO REPORT

Popup Advertising5 seconds

G.Skill បញ្ចេញ RAM DDR4 ជំនាន់​ថ្មី​មាន​ទំហំ​ដល់ 32GB

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សប្ដាហ៍នេះក្រុមហ៊ុន G.Skill ដែលល្បីល្បាញខាងផ្នែក ផលិតផ្នែករឹង (Hardware) ពិសេសបន្ទះមេម៉ូរី បណ្ដោះអាសន្ន ឬយើងតែងតែ ហៅថា RAM នូវជំនាន់ថ្មីមួយទៀត ដែលជាស៊េរីថ្មី បង្កើតឡើងសម្រាប់ប្រើប្រាស់ ជាមួយនឹង Hardware ជំនាន់ថ្មីៗ ដែលត្រូវការល្បឿនលឿន ថែមទាំងមាន RAM ទំហំយក្សផងដែរ។ ជាមួយនឹង G.Skill ជំនាន់ថ្មីនេះ វាត្រូវបានពង្រីកនូវ ទំហំអង្គចងចាំ កាន់តែធំជាង G.Skill ពពួក Triden Z ដែលមានមហាជន កំពុងប្រើប្រាស់ សព្វថ្ងៃជាច្រើន  ដោយលោតដល់ទំហំ 32GB ឯណោះ។

G.Skill សហការណ៍ជាមួយក្រុមការងារ ASUS បានទទួលជោគជ័យក្នុងការ ផលិតនូវបន្ទះ Memory RAM ដែលមានទំហំធំ ជាងមុនបន្តិច បើកសិទ្ធិឲ្យក្រុមជំនាញ ផ្នែកផលិតរបស់ក្រុមហ៊ុន G.Skill ក្នុងការបំពាក់នូវទំហំមេម៉ូរី ធំជាងមុនលោតដល់ 32GB ក្នុងបន្ទះ RAM មួយដើម ដែលមានរចនាបថ ដូចទៅនឹង Trident Z RGB នៅពេលបច្ចុប្បន្នដែរ។ ក្រុមហ៊ុន G.Skill នឹងផ្ដល់ជម្រើសទំហំ RAM លោតដល់ 64GB ដែលស្មើនឹង 32GB ចំនួន 2 ដើមផ្គុំចូលគ្នា ដោយក្នុងមួយដើម ប្រើប្រាស់បន្ទះ មេម៉ូរីរបស់ Samsung ទំហំ 8GB x 4 ដើម្បីទទួលបានទំហំធំ បែបនេះ អមមកជាមួយនឹង ល្បឿន Bus មាន 2 ជម្រើសគឺ 3,000MHz និង 3,200MHz ថែមទាំងបើកសិទ្ធិ ឲ្យម្ចាស់របស់វាធ្វើការ Overclock បានទៀតផង។

 

ក្រៅពីការប្រកាចេញនូវបន្ទះ RAM ទំហំយក្សនេះ G.Skill ក៏បានប្រកាសចេញនូវបន្ទះ RAM ដែលមានទំហំ 16GB តែមានល្បឿន Bus លឿនផងដែរ ដែលវាមានល្បឿន លោតដល់ 4,500MHz និង 4,800MHz ដែលមានរូបរាងរចនាបថដូចគ្នា ប្រើប្រាស់បន្ទះមេម៉ូរី របស់ Samsung ដូចគ្នា ខុសគ្នាតែត្រង់ តម្លៃប៉ុណ្ណោះ។ បើទោះបីជា Trident Z ជំនាន់ថ្មីមានទំហំមេម៉ូរីដល់ 32GB ក្នុងមួយដើម ក៏ពិតមែន តែវាមិនមែនអាចប្រើការ ជាមួយនឹងប្រភេទ Motherboard ដែលអ្នកមាននោះទេ ដោយ G.Skill លើកឡើងថា វាអាចប្រើប្រាស់ បានតែជាមួយនឹងពពួក Motherboard ដែលប្រើប្រាស់មាន Chipset ពពួក Z390 តែប៉ុណ្ណោះ សម្រាប់អ្នកប្រើ Chipset ស៊េរីចាស់ៗ ដូចជា Z270 និង Z170 គឺមិនអាចប្រើ ស្គាល់ឡើយ។

សម្រាប់តម្លៃ និងថ្ងៃចេញលក់វិញ G.Skill នៅមិនទាន់ប្រាប់ឲ្យដឹងថា តើវានឹងចេញលក់ RAM ជំនាន់ថ្មីរបស់ខ្លួន ដែលមានទំហំ 32GB នេះ នៅថ្ងៃណានៅឡើយទេ តែសម្រាប់គោលដៅទីផ្សារ គឺថា RAM នេះបង្កើតឡើង សម្រាប់យកទៅប្រើប្រាស់ ជាមួយនឹង CPU ជំនាន់ទី 9 របស់ Intel ដូច្នេះ វានឹងថ្លៃខ្លាំង ខណៈពេលដែល Trident Z ទំហំ ត្រឹម 16GB ដែលមានល្បឿន Bus 3866MHz មានតម្លៃលក់ ប្រហាក់ប្រហែល 260$ ទៅហើយ ចុះទម្រាំទំហំ 32GB?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: Tom's Hardware Tag: កុំព្យូទ័រ