CAMBO REPORT

Popup Advertising5 seconds

Trident X របស់ MSI ចេញ​ថ្មី​ជាមួយ CPU ជំនាន់​ទី 9 និង​ក្រាហ្វិច RTX 2080 Ti

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មិនមែនអ្នកលេងហ្គេមតាមម៉ាស៊ីនកុំព្យូទ័រទាំងអស់សុទ្ធតែចង់បានម៉ាស៊ីន ដែលមានមាឌធំ ពិបាកទុកដាក់នោះទេ ក្នុងនោះក៏មានម៉ាស៊ីនកុំព្យូទ័រ ដែលមានទំហំតូច សម្រាប់អ្នកចង់បានម៉ាស៊ីន ដែលមានភាពងាយស្រួល ទុកដាក់ និងយកតាមខ្លួនផងដែរ ពិសេសមានកម្លាំង ម៉ាស៊ីនខ្លាំង ដែល Gamer តែងតែចង់បាន។ ជួបជាមួយនឹង MSI Trident X ជាម៉ាស៊ីន Desktop បង្កើតឡើងយ៉ាងពិសេស សម្រាប់ Gamer ដែលមានតម្រូវការ ខ្លាំងជាមួយនឹងផ្នែករឹង ជំនាន់ចុងក្រោយគេ មានក្រាហ្វិចកាត ល្បឿនលឿនដាច់គេ អមមកជាមួយនឹង រចនាបថទាក់ទាញ មានភ្លើង RGB ធ្វើឲ្យអ្នកឈ្លក់វង្វេង។

ជាមួយនឹង Trident X ក្រុមហ៊ុន MSI បានបំពាក់មកជាមួយនឹង បន្ទះឈីប CPU ដែលជាខួរក្បាល ជំនាន់ទី 9 របស់ក្រុមហ៊ុន Intel ដែលអតិថិជន អាចធ្វើការជ្រើសរើសយក Core i9-9900K ក៏បាន ឬយក Core i9-9700K ក៏បានតាមទឹកលុយ ជាមួយនឹង Core និង Thread ច្រើន ដែលល្អបំផុតសម្រាប់ Gamer អមមកជាមួយ RAM ពពួក DDR4 ទំហំ 16GB និង 32GB តាមការជ្រើសរើស ដែលមានល្បឿន Bus 2,666MHz និងប្រើប្រាស់ M.2 PCIe NVME SSD អមមកជាមួយ Hard Disk Drive ទំហំ 2.5 អ៊ីញ ទៅតាមទំហំ ដែលអ្នកប្រើប្រាស់ចង់បាន។

 

 

ចំនុចស្នូលដែលធ្វើឲ្យ Trident X ជំនាន់ថ្មីកាន់តែលេចធ្លោនោះ គឺក្រាហ្វិចដែល MSI បានវេចខ្ចប់មួយស្អាត ជាមួយនឹង nVIDA GeForce RTX 2080 Ti, RTX 2080 និង RTX 2070 តាមការ ជ្រើសរើស នៅក្នុងម៉ាស៊ីនតូច មួយនោះ ដែល MSI អះអាងថា ខ្លួនមានវិធីសាស្ត្របន្ថយកម្ដៅ ផ្នែករឹងទាំងនោះ ឲ្យរត់នៅក្នុងកម្ដៅមួយ ដែលមិនធ្វើឲ្យ Gamer ព្រួយបារម្មណ៍ ទៅលើបញ្ហា Overheating ឡើយ ផ្ទុយមកវិញ វាអាចធ្វើការ Overclock CPU និង GPU ផងដែរ ដោយផ្គត់ផ្គង់ភ្លើង ដោយ PSU កម្លាំង 650W។ ម៉ាស៊ីន Trident X នេះ នឹងចេញលក់ក្នុងទីផ្សារ នៅខែវិច្ឆិកា ខាងមុខនេះ ក្នុងតម្លៃចាប់ផ្ដើម USD 2,300 ឡើងទៅ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: PC Gamer Tag: កុំព្យូទ័រ