CAMBO REPORT

Popup Advertising5 seconds

ទូរសព្ទ Nokia ចំនួន 4 ម៉ូឌែល​អាច​ឡើង​ទៅ​កាន់ Android Pie ជំនាន់ 9.0 បាន​ឆាប់ៗ​ក្នុងពេលខាង​មុខ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន HMD Global ទើបនឹងដាក់ចេញ កំណែអាប់ដេតឡើងទៅកាន់ ប្រព័ន្ធប្រតិបត្តិការណ៍ Android Pie ជំនាន់ 9.0 សម្រាប់ម៉ូឌែល Nokia 7 Plus កាលពីពេលកន្លងទៅនេះ។ ក្នុងនោះ ក្រុមហ៊ុន HMD Global ក៏បានប្រកាស ជាផ្លូវការហើយថា ស្មាតហ្វូនរបស់ខ្លួន ម៉ូឌែលមួយចំនួនទៀត នឹងអាចភ្លក្សរសជាតិ Android P បានដូច Nokia 7 Plus ដែរ។

 


ជាការពិតណាស់សម្រាប់ស្មាតហ្វូន Nokia ចំនួន 4 ម៉ូឌែល នឹងមានឱកាស ឡើងទៅកាន់ Android P ជំនាន់ទី 9 ថ្មីរបស់ Google បាន ដោយម៉ូឌែល ទាំងនោះ រួមមាន Nokia 6.1, Nokia 6.1 Plus, Nokia 8 និងចុងក្រោយគឺ Nokia 8 Sirocco។


•    ចំពោះ Nokia 6.1 និង Nokia 6.1 Plus អាចនឹងទទួលបានកំណែ អាប់ដេតនៅក្នុងខែតុលា ឆាប់ៗនេះ។


•    ចំពោះ Nokia 8 និង Nokia 8 Sirocco អាចនឹងទទួលបានកំណែ អាប់ដេតនៅក្នុងខែវិច្ឆិកា ខាងមុខ។

 

 

ហេតុនេះ សម្រាស់ប្រិយមិត្ត អ្នកដែលកំពុងប្រើប្រាស់ ស្មាតហ្វូន Nokia ទាំង 4 ម៉ូឌែលខាងលើ គួរត្រៀមខ្លួនអោយហើយទៅ ដើម្បីអាចឡើង ទៅប្រព័ន្ធប្រតិបត្តិការណ៍ Android Pie ជំនាន់ថ្មី ហើយវានឹងផ្ដល់បទពិសោធន៍ ប្រើប្រាស់កាន់តែ ប្រសើរជាងមុន ទំនើប និងមានសុវត្ថិភាព ថែមទៀតផង។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: ទូរស័ព្ទ