CAMBO REPORT

Popup Advertising5 seconds

Asphalt 9 ទើប​ទទួល​បាន​កំណែ​អាប់ដេត​លើក​ដំបូង​ពី Gameloft! មាន​អ្វី​ប្លែក​ខ្លះ?

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Asphalt 9 ជាហ្គេមប្រណាំងឡាន ជំនានថ្មីរបស់ Gameloft ដែលត្រូវបានដាក់ អោយទាញយក ជាផ្លូវការ នៅលើ App Store និង Play Store កាលពីចុងខែកក្កដា ឆ្នាំ 2018 កន្លងទៅ។ ក្នុងនោះ Gameloft ក៏ធ្លាប់បានបង្ហាញនូវ ដំណឹងល្អមួយ ដែលបញ្ជាក់អោយដឹងថា ចាប់តាំងពីថ្ងៃ ប្រកាសចេញ ហ្គេមប្រណាំង ឡានវគ្គ 9 នេះមក ចំនួនអ្នកទាញយកមក លេងលើស្មាតហ្វូន កើនរហូតដល់ ទៅជាង 4 លាននាក់ឯណោះ ក្នុងរយៈពេលត្រឹម 1 សប្តាហ៍។

សម្រាប់ពេលវេលាថ្មីៗនេះ ក្រុមហ៊ុន Gameloft បានចេញកំណែអាប់ដេតមួយចំនួន លើហ្គេមប្រណាំងឡាន Asphalt 9 ជាលើកដំបូង ផងដែរ។ ចំពោះចំនុចទាំងនោះ រួមមាន ក្លឹបប្រណាំងថ្មី ដែលអ្នកមិនធ្លាប់លេង ពីមុនមក, ការបន្ថែមរង្វាន់ថ្មីៗ ពេលប្រណាំងឈ្នះ  និងអនុញ្ញាតអោយ អ្នកលេង ប្រណាំងជាមួយមិត្តភក្កិ ឡើងម៉ាអេម នៅក្នុងក្លឹប ប្រណាំងថ្មីនេះ។ Gameloft បានបញ្ចូលឡាន ប្រណាំងស៊េរីថ្មី ចំនួន 2 ម៉ូឌែល ដូចជា Lotus Elise Sprint 220 និង Ferrari J50 ហើយជាពិសេសនោះ វាមាន 20 Seasons ដែលតម្រូវអោយអ្នក ប្រណាំងអោយឈ្នះ ដើម្បីទទួលឡាន Lotus Elise Sprint 220។ លើសពីនេះ វានៅមានចំនុចប្លែក ជាច្រើនទៀត ដែលអ្នកនឹងបានឃើញ ពេលឆ្លងដល់វគ្គខ្ពស់ៗ ហើយអ្នកនឹងកាន់តែ ជក់ចិត្តដិតអារម្មណ៍ ជាក់ជាមិនខាន។

 

សម្រាប់អ្នកដែលចាប់អារម្មណ៍ហ្គេមនេះ ហើយមិនទាន់បាន ទាញយក យើងនឹងដាក់តំណរភ្ជាប់ នៅខាងក្រោមនេះ៖

 

ចុចត្រង់នេះ សម្រាប់ iOS 

ចុចត្រង់នេះ សម្រាប់ Android

ចំពោះហ្គេម Asphalt 9 នេះ គឺមានដាក់អោយទាញយក ចេញពី App Store និង Play Store ដោយមិនមានគិត លុយនោះទេ។ ឯប្រិយមិត្ត ដែលមានហ្គេម Asphalt 9 ហើយ និងមិនទាន់បាន អាប់ដេត ក៏គួរតែអាប់ដេត អោយលឿនទៅ ដើម្បីទទួលបាន ចំនុចថ្មីៗទាំងនេះ។ តោះ...ចាំអីទៀត!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: Gameloft Tag: កម្មវិធី-ហ្គេម