CAMBO REPORT

Popup Advertising5 seconds

Moto G7 អាច​នឹង​មាន​អេក្រង់​ទំហំ 6.4 អ៊ីញ និង​ថាមពល​ថ្ម 3500mAh

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប្រិយមិត្តអ្នកអានទាំងអស់គ្នា មាននៅចាំទេ កាលពីប៉ុន្មានសប្តាហ៍មុននេះ ទូរសព្ទម៉ូឌែល Moto G7 របស់ក្រុមហ៊ុន Motorola ត្រូវបានប្រភពមួយ នៅក្នុងប្រទេសចិន ធ្វើការបង្ហាញជារូបរាងគម្រូ ដោយនៅផ្នែកខាងមុខ  គេបានឌីហ្សាញ ជាអេក្រង់លាតធំ គែមខ្លី និងមានរំលេចឆកតំណក់ទឹក ដូចស្មាតហ្វូនជំនាន់ ចុងក្រោយរបស់ OPPO, vivo និង Honor ដែរ។ ចំណែកឯរចនាបថ ខាងក្រោយវិញ ត្រូវបានគេរចនា ការបំពាក់កាមេរ៉ាភ្លោះ ដូចនៅលើម៉ូឌែល Moto Z3 អញ្ចឹង។

នៅមិនទាន់ចប់នៅឡើយទេ ព្រោះថានៅក្នុងពេលនេះ ស្រាប់តែមានប្រភពមួយ បានធ្វើការបង្ហាញពី ចំនុចគោលខ្លះៗ ពាក់ព័ន្ធលក្ខណៈសម្បត្តិ ទូរសព្ទម៉ូឌែល Moto G7 ដែលអ្នកគួរដឹង និងកត់ចំណាំទុក ទម្រាំវា ចេញប្រកាស ជាផ្លូវការ ដោយប្រភពបានបង្ហាញថា ស្មាតហ្វូននេះ អាចនឹងមានបំពាក់ អេក្រង់ទំហំ 6.4 អ៊ីញ អាចបង្ហាញរូបភាព ក្នុងកម្រិត Full HD+។ Moto G7 អាចមានកាមេរ៉ា ខាងមុខទំហំ 12 មេហ្គាភិចស៊ែល ចំណែកកាមេរ៉ាខាងក្រោយ ជាកាមេរ៉ាភ្លោះ អាចមានទំហំ 16 មេហ្គាភិចស៊ែល + 5 មេហ្គាភិចស៊ែល។ ចំពោះកម្លាំងម៉ាស៊ីន វាអាចប្រើប្រាស់ CPU ចំនួន 8 គ្រាប់, មាន RAM ទំហំ 4GB អមជាមួយអង្គ ចងចាំទំហំ 64GB។ សម្រាប់ Moto G7 នេះ អាចមានកម្លាំង ថាមពលថ្មទំហំ 3500mAh និងអាចដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ លោតដល់ Android 9.0 Pie ជំនាន់ចុងក្រោយ ចេញពីប្រអប់ ផងដែរ។

សរុបមក នេះគ្រាន់ជាតម្រុយមួយ ដែលអាចធ្វើអោយអ្នក កំពុងរង់ចាំវត្តមាន ស្មាតហ្វូនម៉ូឌែល Moto G7 អាចកត់ចំណាំទុកបាន ទម្រាំដល់ពេលវា ប្រកាសចេញ ជាផ្លូវការ។ យ៉ាងណា យើងក៏មិនទាន់ច្បាស់ថា ថាវានឹងដូចការ បង្ហាញពីខាងលើ តាមរយៈរូបភាព លេចធ្លាយនេះ ទាំងស្រុងនោះដែរ គឺមានតែរង់ចាំព័ត៌មាន ផ្លូវការពី Motorola ប៉ុណ្ណោះ ទើបអស់ចិត្ត។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: ទូរស័ព្ទ