CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​តម្រុយ​ពណ៌ ដែល​អ្នក​អាច​នឹង​ឃើញ​លើ​ម៉ូឌែល Pixel 3 និង Pixel 3 XL

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Google បានកំពុងត្រៀមខ្លួន រួចជាស្រេចហើយ សម្រាប់ការនាំយក ស្មាតហ្វូនម៉ូឌែល Pixel 3 និង Pixel 3 XL មកបង្ហាញជាសាធារណៈ ក្នុងពេលឆាប់ៗ ខាងមុននេះ។ ក្នុងនោះប្រិយមិត្ត អ្នកអានទាំងអស់គ្នា ក៏ប្រហែលជាបានដឹង ពីរចនាបថរូបរាង និងលក្ខណៈសម្បត្តិសំខាន់ៗ មួយចំនួន នៃទូរសព្ទជំនាន់ថ្មីនេះ រួចមកហើយដែរ តាមរយៈការចុះផ្សាយពី ក្រុមការងារ ខេមបូរីផត របស់យើង។

យ៉ាងណា សម្រាប់នៅក្នុងថ្ងៃនេះ យើងក៏ទទួលបាននូវដំណឹងថ្មីមួយទៀត ដោយបង្ហាញពី តម្រុយពណ៌ ដែលអាចនឹង បំពាក់លើ Pixel 3 និង Pixel 3 XL ដើម្បីអោយអតិថិជន ពិចារណាជាមុន ថាតើពណ៌មួយណា ដែលពួកគេពេញចិត្ត។ យោងទៅតាមការបង្ហោះ លើប្រភពវេបសាយមួយ បានបង្ហាញអោយឃើញថា ទូរសព្ទម៉ូឌែល Pixel 3 និង Pixel 3 XL ជំនាន់ថ្មីនេះ នឹងមានជម្រើសចំនួន 3 ពណ៌ នៅពេល ប្រកាសចេញ។ សម្រាប់ពណ៌ថ្មីៗ របស់ស្មាតហ្វូនទាំងពីរនេះ រួមមានពណ៌ខ្មៅ, ពណ៌ស និងចុងក្រោយគឺ ពណ៌ផ្កាឈូក ដិតស្រាល។ សម្រាប់រចនាម៉ូត ពណ៌ផ្កាឈូកស្រាលនេះ អាចថាជាពណ៌ថ្មីមួយ ដោយយើង មិនធ្លាប់បានឃើញ ពីមុនមកទេ ចំពោះម៉ូឌែលស្មាតហ្វូន របស់ក្រុមហ៊ុន Google ប៉ុន្តែពណ៌នេះ ក៏អាចធ្វើអោយទូរសព្ទ Pixel 3 និង Pixel 3 XL កាន់តែមាន ភាពទាក់ទាញ ថែមមួយកម្រិតទៀត ជាពិសេស សម្រាប់សុភាពនារីស្អាតៗ Cuteៗ ជាដើម។

គួររំលឹកបន្តិចថា ស្មាតហ្វូនម៉ូឌែល Pixel 3 និង Pixel 3 XL នេះ នឹងត្រូវបានក្រុមហ៊ុន Google ធ្វើការដាក់បង្ហាញ វត្តមានជាផ្លូវការ នៅថ្ងៃទី 09 ខែតុលា ឆ្នាំ 2018 ឆាប់ៗខាងមុខ នៅក្នុងទីក្រុងញ៉ូវយ៉ក វេលាម៉ោង 11 AM ET ដែលត្រូវនឹងម៉ោង 10 យប់ ម៉ោងនៅក្នុង ប្រទេសកម្ពុជា ហើយក្រុមហ៊ុន ក៏ធ្វើការ ផ្សាយផ្ទាល់នៅលើ YouTube ផងដែរ។ ចុះសម្រាប់ពណ៌ទាំង 3 ខាងលើនេះ តើប្រិយមិត្ត អ្នកអាន ពេញចិត្តពណ៌មួយ ណាជាងគេ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: ទូរស័ព្ទ