CAMBO REPORT

Popup Advertising5 seconds

ចំនួន​អ្នក​តម្លើង​មក​ប្រើ iOS 12 មាន​ការ​កើន​ឡើង​លើស​ពី​ការ​រំពឹង​ទុក!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីមួយរយៈមុន បន្ទាប់ពីក្រុមហ៊ុន Apple បានធ្វើការដាក់ ចេញកំណែអាប់ដេត ប្រព័ន្ធប្រតិបត្តិការណ៍ iOS 12 អោយប្រើប្រាស់ ជាសាធារណៈ បានចំនួន 3 ថ្ងៃរួចមក យើងបានចុះផ្សាយនូវ ព័ត៌មានមួយ ដែលបង្ហាញពីចំនួន ជាភាគរយនៃ iDevices ដែលបានតម្លើងមក។ តាមរបាយការណ៍នោះ បានអោយដឹងថា អ្នកប្រើប្រាស់ iDevices ទាំង iPhone និង iPad មានចំនួនកើនឡើង យ៉ាងរហ័ស ដល់ទៅ 10 ភាគរយឯណោះ ក្នុងរយៈពេលខ្លីបែបនេះ។

ចុះបើគិតមកដល់ពេលឥលូវនេះវិញ តើ iOS 12 ជំនាន់ថ្មី ត្រូវបានអ្នកប្រើ iDevices ទាំងអស់ តម្លើងមកបានប៉ុន្មាន ភាគរយហើយ?

iOS 12 ត្រូវបានប្រកាសដាក់អោយប្រើប្រាស់ ជាផ្លូវការ កាលពីថ្ងៃទី 17 ខែកញ្ញា ឆ្នាំ 2018 កន្លងទៅ ដែលបើគិតមក ទល់ពេលនេះ វាមានរយៈពេលជាង 2 សប្តាហ៍ហើយ។ ជាក់ស្តែង នៅក្នុងពេលថ្មីៗនេះ ការប្រមូល ទិន្នន័យពី Mixpanels ក៏ត្រូវបានចាប់ផ្តើម ជាថ្មីទៀត ដើម្បីបូកសរុបលទ្ធផល ចំនួនអ្នកប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការណ៍ iOS នីមួយៗ។ យោងទៅតាម របាយការណ៍ បង្ហាញអោយឃើញថា ចំនួនជាភាគរយ នៃអ្នកប្រើប្រាស់ ហាក់មានការ ប្រែប្រួលជាងមុន ដោយភាគរយ នៃចំនួនអ្នកប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 12 បានការកើនឡើង បន្ថែមទៀត សរុបរហូតដល់ទៅ 47.54 ភាគរយ ហើយចំពោះអ្នក ប្រើប្រាស់ប្រព័ន្ធ ប្រតិបត្តិការណ៍ iOS 11 វិញ គឺនៅសល់ចំនួន 45.60 ភាគរយ។ ចំណែកឯចំនួន ដែលនៅសល់ប៉ុន្មានភាគរយ ចុងក្រោយ គឺជាអ្នកប្រើប្រាស់ Version ក្រោមប្រព័ន្ធប្រតិបត្តិការណ៍ iOS 11 ដែលមិនយូរទេ ចំនួននេះនឹងត្រូវបាត់ ចេញពីតារាងទិន្នន័យ iDevices របស់ Apple។

សរុបមក យើងអាចសន្និដ្ឋានបានថា ចំនួនអ្នកប្រើប្រាស់របស់ Apple ដែលបានតម្លើងទៅកាន់ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 12 គឺមានភាគរយ កើនច្រើនជាងមុន ជាលំដាប់ ខណៈចំនួនអ្នក ដែលកំពុងប្រើ iOS 11 ត្រូវបានថយចុះ គួរអោយកត់សម្គាល់ (ពីជាង 85 ភាគរយ មកនៅត្រឹមជាង 45 ភាគរយវិញ) ។ ចុះសម្រាប់មិត្ត iOS ដែលកំពុងអ្នកអាននេះ តើអ្នកកំពុង ប្រើប្រាស់ iOS ក្នុងជំនាន់មួយ ណាដែរ?

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: ទូរស័ព្ទ