CAMBO REPORT

Popup Advertising5 seconds

ស្កេន Follow គ្នា​ភ្លាម​ៗ តាម​មុខងារ​ថ្មី​របស់ Instagram នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កម្មវិធី Instagram គឺជាបណ្តាញសង្គម ដែលភាគច្រើនជាយុវវ័យ ចូលចិត្តប្រើប្រាស់វា ហើយក៏ជាកម្មវិធីមួយ ដ៏ល្អសម្រាប់ អ្នកជំនាញខាងថតរូប ដើម្បីបង្ហោះរូប ដែលបានថតផ្សេងៗ ទៅដល់មនុស្សជុំវិញ ពិភពលោកបានឃើញ។ ដោយនាពេលឥឡូវនេះ ក្រុមហ៊ុន ផលិតកម្មវិធីមួយនេះ បានបញ្ចេញមុខងារ មួយទៀតហៅថា Nametag ។ 

មុខងារនេះ អាចឲ្យអ្នកស្កេនដើម្បី Follow នរណាម្នាក់បានភ្លាមៗ នៅពេលដែលអ្នក ជួបគ្នាផ្ទាល់ ដោយពុំចាំបាច់ សួរឈ្មោះក្នុង Instagram គ្នាទៅវិញទៅមក ដោយគ្រាន់តែសួរមាន Instagram ឬអត់ ទាញស្មាតហ្វូនមកបើក កម្មវិធីនេះ ស្កេនភ្លាម។ មុខងារបែបនេះ យើងប្រទះឃើញមាន នៅលើបណ្តាញសង្គមជាច្រើន ហើយដូចជា Facebook និង Snapchat ជាដើម តែហាក់បីដូចជាមិនសូវ ពេញនិយមនោះទេ។ Nametag នេះ បានដាក់ឲ្យអ្នកប្រើប្រាស់ គ្រប់ទិសទីហើយ និងគ្រប់ប្រព័ន្ធ ប្រតិបត្តិការ iOS និង Android ដូច្នេះអ្នក កំពុងប្រើប្រាស់កម្មវិធីនេះ គួរតែអាប់ដេតឥឡូវនេះ ដើម្បីទទួលបាន មុខងារនេះមក ប្រើប្រាស់។ 

 

***ចំពោះមិត្តអ្នកអាន ដែលមិនទាន់បានប្រើប្រាស់ក៏អាចសាកល្បង ទាញយកទៅប្រើប្រាស់ បានតាមរយៈ App StorePlay Store

 

សរុបមក កម្មវិធី Instagram បានបន្ថែមមុខងារថ្មី ហៅថា Nametag សម្រាប់ដាក់ឲ្យអ្នកប្រើប្រាស់ អាចប្រើដើម្បីស្កេន Follow នរណាម្នាក់ បានរហ័ស នៅពេលដែលជួបគ្នាផ្ទាល់ ដោយពុំចាំបាច់សួរ ឈ្មោះគណនី IG ទៀតឡើយ គឺស្កេនភ្លាម Follow ភ្លាមតែម្តង ដូច្នេះមិត្តអ្នកអាន គួរតែសាកល្បង ប្រើប្រាស់មុខងារនេះ ដើម្បីផ្តល់ភាពងាយស្រួល ដល់អ្នកគ្រប់គ្នា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម