CAMBO REPORT

Popup Advertising5 seconds

សេចក្ដី​រាយ​ការណ៍៖ កំណែ Update របស់ Windows 10 បាន​ស៊ី​ដាច់ File របស់ User

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សម្រាប់អ្នកដែលកំពុងប្រើប្រាស់កុំព្យូទ័រដំណើរការដោយ Windows 10 ជា Version ដែល Cracked មិនមែនជា License ដែលមានគ្មាន អាជ្ញាបណ្ណត្រឹមត្រូវពី Microsoft មិនចាំបាច់ខ្វាយខ្វល់ច្រើន ឬឈឺក្បាល ជាមួយនឹងកំណែ Update នោះទេ បើអ្នកបានធ្វើការ បិទមុខងារ Update រួចជាស្រេច។ យ៉ាងណាមិញ សម្រាប់អ្នកដែលប្រើប្រាស់ Windows 10 ដែលមាន License ត្រឹមត្រូវ មិនថាពពួក 32-bit ឬ 64-bit នោះទេ វាគឺជាបញ្ហាមួយ ដែលអ្នកគប្បី គិតពិចារណា ឬសិក្សាឲ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តធ្វើការ Update នូវប្រព័ន្ធប្រតិបត្តិការ ជំនាន់ថ្មីទៅតាម Microsoft ផ្ដល់ឲ្យ ព្រោះថា Windows 10 ទើបតែ ទទួលបានកំណែ Update ថ្មីមួយទៀត នៅក្នុងសប្ដាហ៍នេះ ប្រចាំខែតុលា ត្រូវបានអ្នកប្រើប្រាស់ (Users) ជាច្រើនបាន រាយការណ៍មកថា Windows បានស៊ីដាច់ File របស់ពួកគេ។

យោងតាមប្រភពព័ត៌មានអន្តរជាតិបានចេញផ្សាយឲ្យដឹងថា មានអ្នកប្រើប្រាស់ Windows 10 មួយចំនួនបានសំដែងការ មិនពេញចិត្ត ទៅនឹងការបាត់បងនូវ Files របស់ពួកគេ បន្ទាប់ពីពួកគេ បានធ្វើការ Update នូវកំណែ Update ចុងក្រោយរបស់ Microsoft ដែលបើកឲ្យអតិថិជនរបស់ខ្លួន ទូទាំងពិភពលោក ឡើងជំនាន់ នាសប្ដាហ៍នេះ។ ស៊ីជម្រៅជាងនេះទៅទៀត កំណែ Update ថ្មីនេះ មិនត្រឹមតែស៊ីដាច់ File នៅក្នុង Documents ដែលរួមមានដូចជា Folder ឈ្មោះថា Pictures នោះទេ បញ្ហាមួយទៀត គឺពាក់ព័ន្ធ ទៅនឹងកម្មវិធី OneDrive ដែលវាមានបញ្ហា ទៅនឹងការ Overwrite នូវ File របស់ User នៅក្នុង Folder ជាហេតុធ្វើឲ្យកំណែ Update ថ្មីបានធ្វើការ Overwrite នូវ Files ជាច្រើននៅក្នុង Documents ជាហេតុធ្វើឲ្យមាន ការបាត់បង់ Files ជាច្រើន។

នៅពេលនេះក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុន Microsoft នៅមិនទាន់មាន ការអះអាង ដើម្បីការពារខ្លួន នៅឡើយទេ តែវាយឺតពេលរួចទៅហើយ នៅពេលមានអ្នកបាន Updated ឡើងទៅជំនាន់ ចុងក្រោយគេ មួយភាគតូច បានជួបបញ្ហានេះ រួចហើយ ព្រោះ Files បានបាត់បង់ទាំងអស់ ថែមទាំងមិនអាចធ្វើការ Backup មកវិញទៀតផង ពិសេសបើទោះបីជា ចង់ប្រើប្រាស់មុខងារ Rolling Back របស់ Windows 10 ក៏មិនអាចនាំយក Files ទាំងនោះ មកវិញបានដូចគ្នា! ជុំវិញបញ្ហានោះ Microsoft នឹងធ្វើការស៊ើប អង្កេតបន្ថែម មុននឹងសម្រេចចេញ មុខដោះស្រាយ និងសូមអភ័យទោស ទៅដល់អតិថិជនរបស់ខ្លួន ខណៈពេលដែលប្រិយមិត្ត មួយចំនួននៅស្រុកខ្មែរ គប្បីធ្វើការ Copy ឬ Move ឯកសារសំខាន់ៗនៅក្នុង Documents ទៅកាន់ទីតាំងផ្សេងៗ ឬអង្គផ្ទុកទិន្នន័យក៏បាន ជៀសវាងវា Auto Update ឬជ្រុលចុច Update ដែលអាចជួប បញ្ហាបាត់ Files ដូចសេចក្ដីរាយការណ៍នេះ!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: កុំព្យូទ័រ