CAMBO REPORT

Popup Advertising5 seconds

ក្រុមហ៊ុន Samsung រក​ប្រាក់​ចំណូល​បាន​ច្រើន រហូត​ជាប់​កំណត់​ត្រា​ម្តង​ទៀត!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ត្រឹមតែមួយត្រីមាស Samsung Electronics បានបំបែកកំណត់ត្រា រកប្រាក់ចំណូលបានច្រើនជាងគេ បើយោងតាមក្រុមហ៊ុនវិភាគ ទីផ្សារមួយ បានចេញផ្សាយ។ ក្រុមហ៊ុន Samsung រកប្រាក់ចំណូល បានរហូតដល់ 15.5 ពាន់លានដុល្លារ នៅក្នុងត្រីមាសទី 3 ឆ្នាំ 2018 ដែលមាន រយៈពេល 3 ខែប៉ុណ្ណោះ។ ចំនួនសាច់ប្រាក់នេះ ត្រូវបានគេដឹងថា  ជាចំនួនប្រាក់ចំណូល ដែលកើនឡើងខ្លាំង រហូតដល់ 20 ភាគរយ លើសពីឆ្នាំទៅ និង 12 ភាគរយ លើសប្រាក់ចំណូល កាលពីត្រីមាសដំបូង ឆ្នាំនេះ។ 

មិនងឿងឆ្ងល់អ្វីច្រើនទេ ព្រោះក្រុមហ៊ុន Samsung មានផលិតផល ដ៏ច្រើនដាក់លក់ លើទីផ្សារ នាពេលសព្វថ្ងៃនេះ ក្រៅពីស្មាតហ្វូន ដូច្នេះហើយទើបប្រាក់ចំណូល របស់ក្រុមហ៊ុនកើនឡើង រហ័សបែបនេះ ប៉ុន្តែស្មាតហ្វូន Galaxy Note9 ហាក់បីដូចជាលក់មិនបាន ដូចការរំពឹងទុក របស់ពួកគេទេ ទោះបីជាគុណភាព របស់វាល្អ យ៉ាងណាក៏ដោយ។ ទោះបីជា Apple បញ្ចេញលក់ស្មាតហ្វូនថ្មី ចំនួន 2 ម៉ូឌែលនោះ ក៏នៅតែមិនប៉ះពាល់ ដល់ប្រាក់ចំណូលរបស់ Samsung ដែរ ព្រោះអេក្រង់ iPhone នោះ ត្រូវបានផ្គត់ផ្គង់ដោយ Samsung ។ 

 

សរុបមក ក្រុមហ៊ុន Samsung បានមកគ្រងតំណែង រកប្រាក់ចំណូលបានច្រើន ជាងគេក្នុងមួយ ត្រីមាស ព្រោះពួកគេបាន ជាប់កំណត់ត្រាម្តងទៀត បើប្រៀបធៀប ជាមួយប្រាក់ចំណូល របស់ក្រុមហ៊ុនផ្សេងៗ នៅក្នុងត្រីមាស ដូចគ្នា។ ដូចនេះ យើងក៏ចូលរួម អបអរផងដែរ ហើយព័ត៌មាននេះ ក៏សង្ឃឹមថា អ្នកគាំទ្រផលិតផល របស់ Samsung នឹងសប្បាយចិត្តដែរ ដែលក្រុមហ៊ុនសំណព្វចិត្ត របស់ខ្លួនកំពុងប្រើប្រាស់ មានភាពរីកចម្រើន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: Lifestyle