CAMBO REPORT

Popup Advertising5 seconds

Alienware m15 ចេញ​ថ្មី ជាមួយ​រូប​រាង​ស្ដើង​ជាង​មុន តូច​ជាង​មុន តែ​នៅ​ប្រើ​ក្រាហ្វិច​ស៊េរី​ចាស់​ដដែល

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Dell កាលពីម្សិលមិញនេះ បានប្រកាសចេញជាផ្លូវការ ជាមួយនឹងកុំព្យូទ័រជំនាន់ថ្មី របស់ខ្លួន ដែលជាកំណែ Update ធំមួយទៀត ដែលបានផ្ដាច់ខ្លួនថ្មី ជាមួយមុខមាត់ទាក់ទាញ គុណភាពខ្ពស់ ថែមទាំងមានផ្នែករឹង ជំនាន់ចុងក្រោយ ដែលទីផ្សារកំពុងត្រូវការ នាពេលបច្ចុប្បន្ន។ កុំព្យូទ័រ Gaming របស់ Dell ដែលស្ថិតនៅខ្សែស្រឡាយ Alienware ស៊េរីចុងឆ្នាំ 2018 នេះ មានឈ្មោះហៅថា m15 ជាមួយនឹងកម្រាស់ស្ដើង ជាងជំនាន់មុន 17% តូចជាងមុន 30% ថែមទាំងស្រាលជាងមុន 38% ស្មើនឹង 2.16KG តែប៉ុណ្ណោះ ជួយច្រើនទៅដល់ការ យកតាមខ្លួន បំលាស់ទី និងទុកដាក់ផងដែរ។

Alienware m15 វាពិតជាស្ដើងពិតមែន ដែលនេះគឺជាការឆ្លើយតបរបស់ Dell ទៅកាន់ក្រុមហ៊ុន MSI, ASUS, Predator តែស្ដើងនេះ ក៏មិនមែនមានន័យថា អ្នកអាចនឹងត្រូវចិត្តនោះដែរ សម្រាប់អ្នកត្រូវការម៉ាស៊ីន ដែលមានកម្លាំង ខប់ជាងគេ ជាលក្ខណៈម៉ាស៊ីន Gaming Notebook ស្ថិតលើតារាងកំពូល។ ជាក់ស្ដែង m15 នៅបន្តប្រើប្រាស់ ខួរក្បាលជាបន្ទះឈីបរបស់ Intel ជំនាន់ទី 8 លេខ Core i7-8750H មាន 6 Cores និង 12 Threads រត់ក្នុងល្បឿន 2.8GHz និងឡើងទៅ 4.1GHz តាមកម្លាំងត្រូវការ អមមកជាមួយនឹង RAM DDR4 ទំហំ 16GB ឡើងទៅ 32GB តាមការជ្រើសរើស និងមានជម្រើស GPU ជាក្រាហ្វិចរបស់ nVIDIA ជំនាន់ចាស់ដដែល មិនមែន RTX ទេ រួមមានដូចជា GTX 1060 មាន VRAM ទំហំ 6GB និង GTX 1070 មាន VRAM 8GB តែវាគឺជាប្រភេទ Max-Q ឌីហ្សាញ ដែលត្រូវបាន កាត់បន្ថយល្បឿន Clock Speed ដើម្បីសម្រួលទៅដល់ ប្រព័ន្ធកម្ដៅនៅលើម៉ាស៊ីន ស្ដែងឲ្យវារត់បានប្រសើរ ជៀសវាងក្ដៅពេក ដែលនាំឲ្យកើត មានបញ្ហា Throttling។

សម្រាប់អង្គផ្ទុកទិន្នន័យវិញវាប្រើប្រាស់ SSD ទំហំ 256GB ជាប្រភេទ M.2 PCIe NVME ដែលមានល្បឿនលឿនទំហំ 256GB អមមកជាមួយនឹង អង្គផ្ទុកទិន្នន័យ Hard Disk ទំហំ 1000GB មួយគ្រាប់ទៀត ឬចង់ឡើង SSD ដល់ 1000GB ក៏បាន ព្រោះវាអាចបន្ថែម SSD បានដល់ទៅ 2 ដើម។ ចំនែកអេក្រង់វិញ m15 នៅតែមានគែមអេក្រង់ ធំដដែល វាប្រើប្រាស់អេក្រង់ បង្ហាញប្រភេទ IPS Panel ដែលមានសមត្ថភាព បង្ហាញរូបភាពកម្រិត Full HD ឬ 1920 x 1080p ជាមួយល្បឿន Refresh Rate @60Hz និងជម្រើសមួយទៀត ប្រើប្រាស់អេក្រង់បង្ហាញ ជាប្រភេទ TN Panel ដែលមានល្បឿន Refresh Rate @60Hz និងជម្រើសទី 3 កម្រិត 4K ដែលមានល្បឿន Refresh Rate @60Hz មានកម្រិតពណ៌ sRGB 100%។

 

 

អញ្ចឹង Alienware m15 នេះមិនមែនជាកំពូលកុំព្យូទ័រយួរដៃរបស់ Dell នោះទេ ដែលយើងអាចនិយាយបាថា វាស្ថិតនៅកម្រិត កណ្ដាលប៉ុណ្ណោះ ដូច្នេះ Dell ប្រាកដជានៅមាន ម៉ូឌែលថ្មីមួយទៀត ដែលត្រៀមនឹងចេញ ឆាប់ៗខាងមុខនេះ ដែលនឹងប្រើប្រាស់ CPU ជំនាន់ថ្មី ពិសេសបំពាក់មកជាមួយនឹង ក្រាហ្វិចជំនាន់ ចុងក្រោយគេគឺ RTX ដែលនោះ ហើយទើបជាសេចក្ដីសុខពិតៗ ដែលអ្នកប្រើប្រាស់ ចង់បាន តែក៏ថ្លៃផងដែរ។ សម្រាប់អ្នកដែលមិនចង់ ចំនាយទឹកប្រាក់ច្រើន ដល់ជិត USD 3,000 ម៉ូឌែល m15 ដែលមានពីរពណ៌ សម្រាប់ជ្រើសរើស ដូចជាពណ៌ទឹកប្រាក់ និងក្រហមនេះ នឹងចេញលក់ នៅថ្ងៃទី 25 ខែតុលានេះតែម្ដង ដោយមានតម្លៃ ចាប់ផ្ដើមពី USD 1,299$ ឡើងទៅ សម្រាប់ម៉ូឌែលមាន RAM ទំហំ 16GB និងក្រាហ្វិច nVIDIA GTX 1060 ដែលនេះគ្រាន់តែជាតម្លៃ នៅបរទេសប៉ុណ្ណោះ ហើយវានឹងកែប្រែពេល ដល់ស្រុកខ្មែរ តាមការជ្រើសរើស តាមអេក្រង់ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: PC Gamer Tag: កុំព្យូទ័រ