CAMBO REPORT

Popup Advertising5 seconds

ឧបករណ៍​ស្ទើរ​ទូ​ទាំង​ពិភព​លោក មាន​ឈីប​សម្រាប់ Hack របស់​ចិន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សារព័ត៌មានអាមេរិកមួយបានចេញផ្សាយ ព័ត៌មានដ៏ភ្ញាក់ផ្អើលមួយ ដែលរាល់ឧបករណ៍ដំឡើងនៅចិន និងផលិតនៅប្រទេសចិន ភាគច្រើន មានបង្កប់នូវឈីបមួយ ជាប់នឹង Motherboard របស់ឧបករណ៍ទាំងនោះ រួមមានផលិតផលរបស់ Apple និង Amazon ជាដើម ដែលមានបង្កប់ឈីបទាំងនេះ នៅលើ Motherboard ទាក់ទងនឹង Server របស់ក្រុមហ៊ុនពួកគេ។ 

ឈីបនេះផលិតដោយក្រុមហ៊ុន Elemental ដែលបែងចែក ពីក្រុមហ៊ុនមួយទៀតហៅថា Super Micro Computer ។ វាអាចឲ្យក្រុម Hacker របស់ពួកគេ access យកទិន្នន័យអ្វីក៏បាន ផ្តល់ជូនរាជរដ្ឋាភិបាលចិន ទោះបីជាក្រុមហ៊ុន ស្មាតហ្វូនព្យាយាមបង្កើត Software ប្រព័ន្ធសុវត្ថិភាពខ្លាំង យ៉ាងណាក៏ដោយ បើឈីបនេះបង្កប់ នៅក្នុងហ្នឹងហើយ គឺមិនអាចទប់បានទេ និងមិនដឹងថា គេយកទិន្នន័យអ្វីខ្លះផង និយាយរួមទៅយកដោយ ស្ងប់ស្ងាត់បំផុត។ អ្នកជំនាញផ្នែកប្រព័ន្ធ សុវត្ថិភាពក៏ធ្លាប់បានព្រមាន និងប្រាប់ពីគ្រោះថ្នាក់នេះដែរ ប៉ុន្តែក្រុមហ៊ុន សហរដ្ឋអាមេរិកជាច្រើន នៅតែត្រូវការ ប្រទេសចិន បង្កើតឧបករណ៍ ឲ្យពួកគេដដែល ដូច្នេះមិនអាចប្រកាស សង្គ្រាមជាមួយចិនទេ។ មានអ្នកជំនាញខ្លះ ថានេះជា God Mode ព្រោះរាជរដ្ឋាភិបាលចិន អាចឲ្យក្រុមអ្នកជំនាញ ពួកគេ Access យកអ្វីគ្រប់យ៉ាង ពីឧបករណ៍ដែលមាន ឈីបនេះ បង្កប់ពីក្នុង ហើយគ្មានអ្វីអាច ទប់ស្កាត់បានទេ។ 

 

សរុបមក មានសារព័ត៌មានល្បីឈ្មោះមួយ បានចេញផ្សាយពីឈីប ដែលចិនបានបង្កប់ស្ទើរតែគ្រប់ ឧបករណ៍ទូទាំង ពិភពលោក ដើម្បីប្រមូលយកទិន្នន័យ គ្រប់ទិសទីបានដោយ មិនបាច់បង្ខំ ក្នុងនោះក៏មានផលិតផល របស់ក្រុមហ៊ុន Apple និង Amazon ផងដែរ បូករូមនឹងផលិតផលផ្សេងៗទៀត អោយតែបានដំឡើង ឬផលិតនៅចិន។ តែយើងក៏មិនទាន់ប្រាកដបានមួយរយភាគរយ នោះទេ ទាក់ទងនឹងបញ្ហានេះ ចឹងមានតែរង់ចាំ តាមដានបន្តទៀតប៉ុណ្ណោះ ឬក៏រង់ចាំការ ស្រាយបំភ្លឺពី ប្រទេសសិន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: Lifestyle