CAMBO REPORT

Popup Advertising5 seconds

Mate 20 អាច​នឹង​បំពាក់​អេក្រង់​លាត និង​មាន​ម៉ូដ​ឆក​ជា​តំណក់​ទឹក

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នៅថ្ងៃទី 16 ខែ តុលា ឆ្នាំ 2018 ឆាប់ៗខាងមុខនេះ ក្រុមហ៊ុន Huawei នឹងធ្វើការប្រកាសចេញ ទូរសព្ទត្រកូល Mate ជំនាន់ថ្មី រួមមានម៉ូឌែល Mate 20 និង Mate 20 Pro ជាផ្លួវការ ដើម្បីអោយមនុស្សនៅលើ ពិភពលោក បានទិញយក ទៅប្រើប្រាស់។ យ៉ាងណា មុនការប្រកាសមកដល់ យើងសង្គេតឃើញថា មានបណ្តាព័ត៌មាន លេចធ្លាយ ជាច្រើន បានចុះផ្សាយជាហូរហែ បង្ហាញពីរូបរាងគម្រូ លើម៉ូឌែល Mate 20 Pro ជាមួយអេក្រង់លាត មានថ្ងាសឆក និងកាមេរ៉ា ខាងក្រោយចំនួន 3 គ្រាប់ អមដោយ Flash មួយគ្រាប់ រាងជាកញ្ចុះ ផ្គុំចូលគ្នា។

ជាក់ស្តែង សម្រាប់ម៉ូឌែល Mate 20 ដែលជាបងប្អូនបង្កើតជាមួយ Mate 20 Pro នោះ ហាក់រាងស្ងប់ស្ងាត់ជាងគេ ប៉ុន្តែក៏បានប្រភពមួយចំនួន បានរំពឹងថា រចនាបថរូបរាងទាំងមុខ ក្រោយរបស់វា អាចនឹងមិនខុសគ្នា ពី Mate 20 Pro ឡើយ។

 

ប៉ុន្តែនៅក្នុងពេលនេះ យើងក៏ទទួលបានដំណឹងថ្មី ពីប្រភពមួយ ដោយបង្ហាញពី រចនាបថរូបរាង តាមរយៈរូបភាព ដែលគេសន្មត់ថា វាអាចជាម៉ូឌែល Mate 20។ យោងទៅតាមរូបភាព ដែលបង្ហាញមក បានបញ្ជាក់ អោយឃើញថា អេក្រង់លាតរបស់វា គឺមានម៉ូដឆក បែបតំណក់ទឹក ទាន់សម័យដូចគេដូចឯងដែរ មិនមែនជាម៉ូដឆក ទ្រវែងនោះទេ។ ឯម៉ូដកាមេរ៉ាខាងក្រោយ មិនមានអ្វីប្លែកនោះទេ ដោយវាមានកាណុងកាមេរ៉ា ខាងក្រោយចំនួន 3 គ្រាប់ អមដោយ Flash មួយគ្រាប់ រាងជាកញ្ចុះ ផ្គុំចូលគ្នា ដដែល។

សរុបមកវិញ ចំនុចទាំងនេះ គឺស្ថិតនៅក្នុងរូបភាព លេចធ្លាយប៉ុណ្ណោះ ដោយយើងក៏មិនទាន់ ច្បាស់ថា ម៉ូដឆករបស់វា នឹងក្លាយជាម៉ូដ តំណក់ទឹក ឬម៉ូដឆកទ្រវែង នោះទេ ឬអាចមានម៉ូដ តំណក់ទឹក សម្រាប់តែម៉ូឌែល Mate 20។ ដើម្បីអោយកាន់តែច្បាស់ មានតែរង់ចាំមើល ព័ត៌មានប្រកាស ផ្លូវការពី Huawei តែប៉ណ្ណោះ ថាវានឹងទៅ ជាយ៉ាងណា!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: ទូរស័ព្ទ