CAMBO REPORT

Popup Advertising5 seconds

HMD ទើប​បញ្ចេញ​កាស​ឥត​ខ្សែ 2 ប្រភេទ សាក​សម​សម្រាប់​យុវវ័យ​សម័យ​ថ្មី

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រៅពីការបង្ហាញវត្តមាន ទូរសព្ទជំនាន់ថ្មីម៉ូឌែល Nokia 7.1 រួចចប់សព្វគ្រប់មក ខាងក្រុមហ៊ុន HMD Global ក៏បានធ្វើការបញ្ចេញនូវ កាសពាក់ត្រចៀកចំនួន 2 ស៊េរីទៀត ដែលសុទ្ធសឹង ជាប្រភេទកាស ភ្ជាប់ការ ប្រើប្រាស់ដោយ Bluetooth។ ចំពោះកាសទាំង 2 ប្រភេទនោះ រួមមានកាស True Wireless Earbuds និងកាស Pro Wireless Earphones។

 

• កាស True Wireless Earbuds

 

សម្រាប់កាស True Wireless Earbuds នេះ គឺមានភាពប្លែកខុស ពីកាសឥតខ្សែដទៃ ដោយវាត្រូវវេចខ្ចប់ ទុកក្នុងប្រអប់មូលទ្រវែង រាងតូចច្រឡឹង និងអាចសាកថ្មបាន ចូលកាន់តែលឿន ជាមួយឌុយប្រភេទ USB-C នៅផ្នែកខាងម្ខាង នៃប្រអប់ដាក់កាស។ កាសទាំងសងខាង គឺមានទម្ងន់ 5 ក្រាមដូចគ្នា ដោយមានភាពធន់ ជាមួយញើស ឬសំណាចទឹកជាដើម ហើយម្យ៉ាងវិញទៀត វាក៏ងាយស្រួលយកទៅតាមខ្លួន បានទៅគ្រប់ទីកន្លែង ដោយគ្មាន បញ្ហាផងដែរ។ HMD បាននិយាយថា វាអាចកំដរការស្តាប់ចម្រៀងជាប់ បានដល់ 16 ម៉ោងឯណោះ ចំពោះការសាកថ្ម ពេញម្តងៗ។

 

 

• កាស Pro Wireless Earphones

 

ងាកមកកាសនេះវិញ ក៏ជាកាសឥតខ្សែដូចគ្នា តែវាជាប្រភេទខ្សែ ពាក់នៅលើក មិនដាច់ដោយឡែក ដូចកាស True Wireless Earbuds នោះទេ ហើយនៅខ្នងកាស គឺមានសារធាតុមេកានិច ដែលអាចឆក់ជាប់គ្នា ដូចកាស Wireless មួយចំនួនអញ្ចឹង នៅពេលយើង ឈប់ស្តាប់។  សម្រាប់ថាមពលថ្មរបស់វា ក៏ល្អគួរសមដែរ ដែលអាចកំដរការស្តាប់ ចម្រៀងជាប់ បានដល់ 10 ម៉ោង។

ចំពោះកាសឥតខ្សែទាំង 2 ប្រភេទនេះ នឹងត្រូវបានដាក់អោយកុម្ម៉ង់ និងទទួលបាន តំណាលគ្នា ជាមួយទូរសព្ទ Nokia 7.1 ដែរ។ ក្រុមហ៊ុន HMD Global នឹងធ្វើការដាក់លក់ ក្នុងតម្លៃ 150 ដុល្លារ សម្រាប់ម៉ូឌែល True Wireless Earbuds និង 80 ដុល្លារ សម្រាប់ម៉ូឌែល Pro Wireless Earphones។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ