CAMBO REPORT

Popup Advertising5 seconds

Dell បាន​បញ្ចេញ Gaming Laptop ជំនាន់​ថ្មី​របស់ខ្លួន​ពីរ​ម៉ូឌែល ជាមួយ​សមត្ថភាព​ម៉ាស៊ីន​មិន​ធម្មតា អម​ជាមួយ​កញ្ចប់​តម្លៃ​ពិសេស!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សម័យនេះ ជាសម័យបច្ចេកវិទ្យា គ្រប់ទីកន្លែង មនុស្សសុទ្ធតែត្រូវការបច្ចេកវិទ្យា ក្នុងការសម្រួលដល់ការរស់នៅ និងការងាររបស់ពួកគេ។ និយាយដល់បច្ចេកវិទ្យា កុំព្យូទ័រដើរតួយ៉ាងសំខាន់ ក្នុងការទ្រទ្រង់ និងសម្រួលគ្រប់ បែបយ៉ាងក្នុងការងារ និងការកម្សាន្ត របស់មនុស្សទូទៅ។ ក្រុមហ៊ុនផលិតកុំព្យូទ័រមានច្រើន ប៉ុន្តែបើរំលឹកដល់ស្លាកសញ្ញារបស់ Dell មានមនុស្សស្គាល់ និងគាំទ្រមិនតិចទេ ដោយក្រុមហ៊ុននេះ បានកកើតជាយូរណាស់មកហើយ និងចាក់រឹសនូវ  ផលិតផលកុំព្យូទ័រដែលមាន គុណភាពខ្ពស់ រូបរាងស្រស់ស្អាត ថែមទាំងមានតម្លៃ សមរម្យទៀតផង។ 

ថ្មីៗនេះដែរ Dell ក៏បានបញ្ចេញនូវ Gaming Laptop ស៊េរីថ្មីរបស់ខ្លួនពីរម៉ូឌែល ទៅក្នុងទីផ្សារ មួយមានឈ្មោះថា G3 និងមួយទៀតជា G7។ Laptop ទាំងពីរនេះ មិនត្រឹមតែមានរូបរាង ប្រណិតប៉ុណ្ណោះទេ ប៉ុន្តែផ្នែកខាងក្នុងរបស់វា ក៏មិនធម្មតាដែរ ដែលវាអាចនឹងសមស្រប ជាមួយនឹងតម្រូវការប្រើប្រាស់ បានច្រើន ជាមួយនឹងសមត្ថភាពខ្ពស់។ ទាំងនេះជាលក្ខណៈពិសេស នីមួយៗរបស់ Dell Gaming Laptop:

 

Dell Gaming Laptop G3 (3579): 

 

- មានអេក្រង់ទំហំ 15.6 អ៊ីញ អាចបង្ហាញរូបភាពបានច្បាស់ត្រជាក់ភ្នែក ជាមួយនឹងកម្រិត Resolution FullHD (1920 x 1080) pixels ជាប្រភេទ IPS Anti-Glare LED-Backlit Display

- មាន CPU ជាប្រភេទ Intel Core  i7 8750H ជំនាន់ទី 8 មាន 6cores, 9MB cache, រត់បានក្នុងល្បឿន 2.2GHz ដល់ 4.1GHz

- ដំណើរការដោយ Windows 10 64 bits

- មានរ៉េមទំហំ 8GB DDR4 និងអាចបន្ថែមបានរហូតដល់ទំហំ 32GB

- Hard Drive: 128GB PCle SSD M.2 + 1TB 5400 rpm

- VGA: NVIDIA Geforce GTX 1050Ti with 4GB GDDR5

- ទម្ងន់ 2.53kg ជាមួយនឹងថ្ម 4-Cell (56WHr) (Integrated)

- តម្លៃ: $1,019

- ធានាលើម៉ាស៊ីន 1 ឆ្នាំ និងលើសេវាកម្មជួសជុល 4ឆ្នាំ

 

Dell Gaming Laptop G7 (7588): 

 

- មានអេក្រង់ទំហំ 15.6 អ៊ីញអាចបង្ហាញរូបភាពបានច្បាស់ត្រជាក់ភ្នែក ជាមួយនឹងកម្រិត Resolution FullHD (1920 x 1080) pixels ជាប្រភេទ IPS Anti-Glare LED-Backlit Display

- មាន CPU ជាប្រភេទ Intel Core  i7 8750H ជំនាន់ទី 8 មាន 6cores, 9MB cache, រត់បានក្នុងល្បឿន 2.2GHz ដល់ 4.1GHz

- ដំណើរការដោយ Windows 10 64 bits

- មានរ៉េមទំហំ 8GB DDR4 និងអាចបន្ថែមបានរហូតដល់ទំហំ 32GB

- Hard Drive: 128GB PCle SSD M.2 + 1TB 5400 rpm

- VGA: NVIDIA Geforce GTX 1050Ti with 4GB GDDR5

- ទម្ងន់ 2.53kg ជាមួយនឹងថ្ម 4-Cell (56WHr) (Integrated)

- តម្លៃ:  $1,169

- ធានាលើម៉ាស៊ីន 1 ឆ្នាំ និងលើសេវាកម្មជួសជុល 4 ឆ្នាំ

ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ និងចង់ជាវ Dell Gaming Laptop មួយក្នុងចំណោមពីរម៉ូឌែលនេះ អ្នកអាចរកជាវបាន នៅក្រុមហ៊ុន Dell និងតាមបណ្តាហាងនានា ដែលមានអាជ្ញាបណ្ណពី Dell។

 

***Or visit us at: www.facebook.com/Inspiredyourlife


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: Dell Cambodia Tag: កុំព្យូទ័រ