CAMBO REPORT

Popup Advertising5 seconds

Nokia 7.1 ចេញ​ផ្លូវ​ការ អេក្រង់​ទំហំ 5.84 អ៊ីញ មាន​បច្ចេក​វិទ្យា HDR10 និង​បំពាក់​ឈីប Snapdragon 636

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន HMD Global ទើបតែបានប្រកាសបង្ហាញនូវ ផលិតផលស្មាតហ្វូនម៉ូឌែល ចុងក្រោយបំផុតរបស់ខ្លួន ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ Android One ជាផ្លូវការ នោះគឺម៉ូឌែល Nokia 7.1។ ក្នុងនោះ យើងជឿជាក់ថា ប្រិយមិត្តអ្នកអាន ក៏ប្រហែលជាចង់ដឹងដូចគ្នា ថាតើទូរសព្ទនេះ រូបរាងបែបណា? មានលក្ខណៈសម្បត្តិ យ៉ាងណា? និងមានតម្លៃប៉ុន្មាន?

Nokia 7.1 ត្រូវបានរចនាឡើងជាមួយកញ្ចក់ការពារ Gorilla Glass 3 និងមានវ័ន្ធជុំវិញ រាងមូលទាលមានជ្រុងរាបស្មើ ផលិតពីអាលុយមីញ៉ូម កម្រិតខ្ពស់ ដូចម៉ូឌែល iPhone 5S អញ្ចឹង ឯខ្នងខាងក្រោយរបស់វា គឺមានការឌីហ្សាញ ជាជ្រុងកាត់រាបស្មើ ដែលមើលទៅ កាន់តែប្លែកបន្ថែមទៀត ពីជំនាន់មុនៗ។ 

 

វាមានបំពាក់មកជាមួយអេក្រង់លាតទំហំ 5.84 អ៊ីញ ជាប្រភេទ IPS LCD មានថ្ងាសឆក ម៉ូដចាស់ដូច Nokia 6.1 Plus (ប៉ុន្តែចង្ការ ខាងក្រោមរបស់ Nokia 7.1 រាងសល់ច្រើនជាង), អាចបង្ហាញរូបភាព ក្នុងកម្រិត 1080 x 2280 ភិចសែល ប្រើបច្ចេកវិទ្យា HDR10 និងមានកម្រិត Aspect Ratio 19:9។ ស្មាតហ្វូននេះ បានភ្ជាប់មកជាមួយកាមេរ៉ា ខាងមុខទំហំ 8 មេហ្គាភិចសែល មានកម្រិត Aperture f/2.0 ល្អដល់ការថត Selfie និងមាន AI សម្រាប់ជំនួយបន្ថែម ពីលើស៊េនស័រ ដោះសោរ face Unlock  ចំណែកកាមេរ៉ា ខាងក្រោយ ជាកាមេរ៉ាភ្លោះ មានមួយគ្រាប់ទំហំ 12 មេហ្គាភិចសែល មានកម្រិត Aperture f/1.8 និងមួយគ្រាប់ទៀត មានទំហំ 5 មេហ្គាភិចសែល សម្រាប់ជំនួយការ ថតរូបបែបព្រាល។ 

ចំពោះកម្លាំងម៉ាស៊ីន ស្មាតហ្វូននេះ ប្រើប្រាស់បន្ទះឈីប Snapdragon 636, បំពាក់ CPU ចំនួន 8 គ្រាប់, មាន RAM ទំហំ 3GB / 4GB ជាមួយអង្គផ្ទុកទិន្នន័យ ខាងក្នុងម៉ាស៊ីនទំហំ 32GB / 64GB អាចបន្ថែមមេម៉ូរីក្រៅបាន ដោយមិនបាច់បារម្ភ រឿងផ្ទុកឆាប់ ពេញនោះទេ។ Nokia 7.1 ដំណើរការដោយ ប្រព័ន្ធ ប្រតិបត្តិការ Android 8.1 Oreo (ស្តុក Android One) និងមាន ថាមពលថ្មទំហំ 3060 mAh។ វាប្រើប្រាស់ការសាកថ្មជាមួយ USB-C ដែលខាងក្រុមហ៊ុន បានអះអាងថា សាកត្រឹម 30 នាទី ថាមពលថ្ម កើនបានដល់ 50% ឯណោះ។ 

ជាចុងក្រោយ ស្មាតហ្វូននេះ មានជម្រើស 2 ពណ៌ ដែលយើងអាច ជ្រើសរើសបាន រួមមាន ពណ៌ Gloss Midnight Blue និងពណ៌ Gloss Steel ដោយវានឹងត្រូវដាក់ អោយកុម្ម៉ង់ ចាប់ពីថ្ងៃនេះ និងទទួលបាន នៅថ្ងៃទី 28 ខែតុលា ឆាប់ៗខាងមុខ។ ចំណែកតម្លៃរបស់វា គឺខុសគ្នា ទៅតាមម៉ូឌែល និងទំហំ៖

 

• សម្រាប់ RAM 3GB ជាមួយអង្គផ្ទុកទិន្នន័យ 32GB មានតម្លៃ 349 ដុល្លារ

• សម្រាប់ RAM 4GB ជាមួយអង្គផ្ទុកទិន្នន័យ 64GB មានតម្លៃខ្ទង់ 400 ដុល្លារ

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: ទូរស័ព្ទ