CAMBO REPORT

Popup Advertising5 seconds

LG បង្កើត​ប្រវត្តិ​សាស្រ្ត​ថ្មី ដោយ​ចេញ​នាឡិកា​ឆ្លាត​ប្រភេទ Hybrid

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នៅក្នុងថ្ងៃតែមួយ ក្រុមហ៊ុន LG ទើបបានបញ្ចេញនូវ កំពូលស្មាតហ្វូន LG V40 ThinQ និងនាឡិកាឆ្លាតវៃ មួយទៀត ហៅថា The Watch W7 ហើយយើងក៏សង្កេត ឃើញថា នាឡិកានេះ មានការរចនាម៉ូតបែបថ្មី ជាប្រភេទ Hybrid ព្រោះវាមានបំពាក់មក ជាមួយទ្រនិច នាឡិកាពិតៗ នៅលើអេក្រង់តែម្តង ហើយយើងក៏អាច ថាច់បញ្ជា និងបង្ហាញផ្ទៃម៉ោង ដូចនាឡិកាឆ្លាតដទៃ ដដែល។ 

នាឡិកានេះ មានអេក្រង់ទំហំ 1.2 អ៊ីញ ដំណើរការដោយប្រព័ន្ធ Wear OS និងត្រៀមដាក់លក់ លើវេបសាយ Best Buy នាថ្ងៃទី 14 ខែតុលា ក្នុងតម្លៃខ្ទង់ 450 ដុល្លារ ដោយក្រុមហ៊ុន ចាប់ផ្តើមទទួលការ កុម្ម៉ង់នៅថ្ងៃទី 7 ខែតុលានេះ។ W7 មានទំហំធំ ដូច្នេះអ្នកដែលមាន កដៃតូចៗ ច្បាស់ជាពាក់ មិនសមទេ រីឯរចនាបែបថ្មី ដាក់ទ្រនិចនេះ ពិតជាមើលទៅ ទើសភ្នែកបន្តិចដែរ។ ការរចនាបែបនេះបាន ដោយសារ LG បានសហការជាមួយ ក្រុមហ៊ុនមួយឈ្មោះ Soprod ដែលជំនាញផលិតគ្រឿង របស់នាឡិកា។ ការបន្ថែមទ្រនិចពិតៗ នៅលើអេក្រង់ថាច់ស្រ្គីននេះ ពិតជាមានភាព ច្នៃប្រឌិតខ្ពស់មួយ និងពិបាកក្នុងការ បង្កើតឡើង តែ LG នៅតែមានះបាន ប៉ុន្តែការគាំទ្រ ប្រហែលជាមិនច្រើនទេ ព្រោះវាមើល ទៅទើសពេក។ 

ចំនុចពិសេសនោះ នាឡិកានេះ អាចអស់ថ្មក្នុងរយៈពេល 2 ថ្ងៃ ប៉ុន្តែទ្រនិចនាឡិកានោះ អាចដើរបាន 100 ថ្ងៃឯណោះ នៅពេលសាកបញ្ចូល ថ្មម្តងៗ ដូច្នេះវាសាកសម សម្រាប់អ្នកមមាញឹកការងារ និងភ្លេចសាកបញ្ចូលថ្ម នាឡិកាបែបនេះ។ រូបរាងរបស់វាសាមញ្ញ មានខ្សែជ័រ ទំហំ 22mm, ស៊ុមជុំវិញអេក្រង់មាន លេខតំណាងឲ្យម៉ោង និងមានប៊ូតុងចុចចំនួន 3 នៅគែមខាងស្តាំង។ អ្វីដែលខកចិត្តនោះ វាគ្មានសេនស័រ ចាស់ចង្វាក់បេះដូងទេ, គ្មាន GPS, គ្មាន LTE, គ្មាន Google Pay និងមានតម្លៃ ថ្លៃកប់ហួស ពីសមត្ថភាពរបស់វា។ ម៉ាស៊ីនវាប្រើឈីប Snapdragon Wear 2100 ជាឈីប ជំនាន់មុនទៀតផង ដោយមិនបាន ប្រើឈីប 3100 នោះទេ។ 

 

សរុបមកដំបូងយើងសូមសរសើរលើការរចនាម៉ូដថ្មី បន្ថែមទ្រនិចពិតៗ លើអេក្រង់ថាច់ស្រ្គីន របស់នាឡិកានេះ ប៉ុន្តែត្រូវបានខកចិត្តវិញ ដែលយើងឃើញថា LG បញ្ចេញនាឡិកានេះ មកជាមួយឈីប ស៊េរីចាស់ និងគ្មានបច្ចេកវិទ្យា សំខាន់ជាច្រើន ណាមួយវាក៏ត្រូវបាន ដាក់លក់ក្នុងតម្លៃ ថ្លៃទៀតផង កត្តាទាំងនេះហើយ ដែលធ្វើឲ្យអ្នកគាំទ្រ ផ្សេងៗទៀត មើលរំលង W7 នេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: នាឡិកាវៃឆ្លាត