CAMBO REPORT

Popup Advertising5 seconds

Sid Meier’s Civilization VI ល្បី​ខ្លាំង​លើ​ម៉ាស៊ីន​ហ្គេម ឥឡូវ​នេះ​មាន​លើ App Store ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Sid Meier’s Civilization VI ជាហ្គេមប្រភេទប្រើប្រាស់យុទ្ធសាស្រ្តខ្ពស់ បង្កប់គន្លឹះជាច្រើន ដើម្បីឲ្យអ្នករៀន និងបង្កើតយុទ្ធសាស្រ្តថ្មី ក្នុងគោលដៅយកឈ្នះ អ្នកលេងដទៃ។ ហ្គេមនេះ ចេញតាំងពីឆ្នាំ 2016 នៅលើប្រភេទ Platform ដូចជា Microsoft Windows, Nintendo Switch, Macintosh operating systems, Linux និងពេលនេះ ទើបដាក់ឲ្យទាញយក នៅលើ iOS ដូច្នេះមិត្តអ្នកអាន អាចសាកល្បងលេងបាន។ 

ហ្គេម Sid Meier’s Civilization VI នេះ អាចលេងបានម្នាក់ឯង និងលេង ជាមួយអ្នកដទៃបាន។ អ្នកលេងអាច បង្កើតពិភព ឬអាណាចក្រ ផ្ទាល់ខ្លួនបាន ដោយមានទំហំដីដ៏ធំ សម្រាប់អ្នក រៀបចំ បង្កើត រួមទាំងមានអ្នកជោគជ័យ ក្នុងការបង្កើត ពិភពលោកចំនួន 20 សម្រាប់ឲ្យអ្នកជ្រើសរើស ដើរតួអង្គជាពួកគេ ដូច្នេះអ្នកត្រូវរៀនលេង ជាមុនសិន ព្រោះវាត្រូវការយុទ្ធសាស្រ្ត ខ្ពស់ក្នុងការលេង។ ចំពោះឧបករណ៍ ដែលដោនឡូដលេងបាន មានតែ iPhone, iPad, iPod Touch ដែលដំណើរការប្រព័ន្ធ ប្រតិបត្តិការ iOS11 ឡើងទៅ។ 

 

****ដោនឡូដតាម App Store

 

 

សម្រាប់មិត្តអ្នកអាន ដែលធ្លាប់លេងហ្គេមបែប បញ្ជាទ័ពទូទៅ អាចនឹងចូលចិត្តលេងហ្គេមនេះ ណាមួយវាអាចបង្រៀន អ្នកឲ្យចេះពីយុទ្ធសាស្រ្ត សឹកសង្រ្គាម ដែលមានរបៀបលេងស្តែងៗ យកលំនាំតាមអតីតកាល ក្នុងជីវិតពិត របស់មេដឹកនាំជោគជ័យ នៅលើពិភពលោក ដូច្នេះកុំភ្លេចសាកល្បងលេង ទាំងអស់គ្នា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: App Store Tag: កម្មវិធី-ហ្គេម