CAMBO REPORT

Popup Advertising5 seconds

Surface Studio 2 ចេញ​ថ្មី ជាមួយ​អេក្រង់​កាន់​តែ​ច្បាស់ និង​ល្បឿន​កាន់​តែ​លឿន

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Microsoft មិនត្រឹមតែបានធ្វើការ កែប្រែជាមួយនឹងផលិតផល កុំព្យូទ័រកូនកាត់ Surface Pro របស់ខ្លួន ឲ្យឡើងទៅដល់ជំនាន់ទី 6 ថ្មីប៉ុណ្ណោះទេ តែក្រុមហ៊ុនយក្សមួយនេះ ក៏បានធ្វើការ Upgrade ឡើងនូវម៉ាស៊ីន Surface Studio របស់ខ្លួន ឡើងដល់ជំនាន់ទី 2 ហើយ ដែលចេញមុខជំនួស Surface Studio 1 ដែលចេញកាល ពីពេលកន្លងទៅ។ ជាមួយនឹង Surface Studio 2 វានៅរក្សារចនាបថភាគច្រើន នៅដដែល តែ Microsoft បានកែប្រែបន្ថែមជុំវិញ កម្លាំងម៉ាស៊ីន ឲ្យវាលឿនជាងមុន ជាងម៉ាស៊ីន Surface មានកម្លាំងខ្លាំងជាងគេ ដែល Microsoft មិនធ្លាប់បានបង្កើត ឡើងពីមុនមក។

Surface Studio 2 បង្កើតឡើងសម្រាប់អ្នកធ្វើការជាមួយនឹងការបង្កើត Content ឌីហ្សាញ គូរប្លង់ កាត់ត បង្កើតគេហទំព័រ សរសេរកូដកម្មវិធី ហើយក៏អាចលេងហ្គេម បានផងដែរ។ តួខ្លួនរបស់វា មានភាពទាន់សម័យ អាចកាច់បត់បែន ទៅតាមតម្រូវការ តួខ្លួនលោហៈផ្ដល់នូវទំនុកចិត្ត និងភាពរឹងមាំ សាកសមជាកុំព្យូទ័រ មានតម្លៃ។ អេក្រង់ Touchscreen ទំហំ 28 អ៊ីញ ត្រូវបានបង្កើនសមត្ថភាព ជាមួយនឹងកម្រិតពន្លឺភ្លឺ ជាងមុន 38% បង្ហាញពណ៌ដិតជាងមុន 22% ប្រើប្រាស់បន្ទះបង្ហាញ រូបភាព IPS ក្នុងកម្រិត 4500 x 3000p ធ្វើឲ្យអេក្រង់របស់ Surface Studio 2 ច្បាស់ម៉ដ្ឋរលោងកប់ៗ ថែមទាំងអាចប្រើប្រាស់ ជាមួយនឹងឧបករណ៍ Surface Dial និងប៊ិច Surface Pen បានផងដែរ ដើម្បីសម្រួលទៅដល់ល្បឿន នៃការប្រើប្រាស់ បានកាន់តែប្រសើរ និងរហ័ស ពិសេសល្អសម្រាប់ អ្នកឌីហ្សាញ ជាមួយនឹងអេក្រង់ មានសំពាធ ទៅតាមកម្លាំងដៃ។

សម្រាប់កម្លាំងម៉ាស៊ីនវិញ យើងអាចធ្វើការជ្រើសរើស ទៅតាមកម្លាំងដែលយើងចង់បាន ដោយវាប្រើប្រាស់ ខួរក្បាលរបស់ Intel ជំនាន់ទី 7 មិនមែន 8 ឡើយ ជាបន្ទះឈីប CPU Intel Core i7-7820HQ មាន CPU ចំនួន 8 Threads រត់ក្នុងល្បឿន 3.9GHz អមមកជាមួយនឹង RAM DDR4 ទំហំចាប់ពី 16GB ទៅ 32GB មានជម្រើស SSD ពពួក PCIe ចាបពីទំហំ 1000GB ឬ 1TB ឡើងទៅ 2TB បាន និងអាចជ្រើសរើស ក្រាហ្វិចបាន 2 ជម្រើសគឺ GTX 1060 មាន VRAM ទំហំ 6GB ឬ GTX 1070 មាន VRAM ទំហំ 8GB ធ្វើឲ្យការ រត់ក្រាហ្វិចទូទៅ ឬកាត់តវីដេអូ Render និងលេងហ្គេម មានភាពរលូនប្រសើរ នៅលើអេក្រង់ ល្បឿន 60Hz។ 

 

 

សម្រាប់រន្ធតំណរភ្ជាប់ (I/O) វិញ Surface Studio 2 មានដូចជា៖

 

• USB 3.0 ចំនួន 4

• រន្ធ Card Reader សម្រាប់មេម៉ូរី SDXC

• USB C ចំនួន 1

• រន្ធកាស 3.5mm

• និងរន្ធ LAN Gigabit Ethernet

 

ម៉ាស៊ីននេះក៏មានប្រព័ន្ធតំណរភ្ជាប់ឥតខ្សែដូចជា Bluetooth 4.0 និង Wifi ផងដែរ! វាដំណើរការដោយ Windows 10 64-bit មានអាជ្ញាប័ណ្ណ ត្រឹមត្រូវ។ Microsoft បើកឲ្យអតិថិជនរបស់ខ្លួន ធ្វើការកុម្ម៉ង់ទុកមុន (Preorder) គិតចាប់ពីថ្ងៃនេះតទៅ តាមរយៈគេហទំព័រ ផ្ទាល់របស់ Microsoft និងបន្តចេញលក់នៅតាមទីផ្សារ អន្តរជាតិធំៗផ្សេងទៀត នៅដើមឆ្នាំ 2019 ក្នុងតម្លៃចាប់ផ្ដើមពី USD 3,499 ឡើងទៅ តាមទំហំ ដែលប្រិយមិត្ត ចង់បាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: កុំព្យូទ័រ