CAMBO REPORT

Popup Advertising5 seconds

Razer បញ្ចេញ Router សម្រាប់ Gamer ថ្មី សម្រាប់​កុំព្យូទ័រ ស្មាតហ្វូន និង​អ្នក​លេង​លើ Consoles

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ជាទូទៅនៅតាមគេហដ្ឋាន ការិយាល័យ ស្ថាប័នតូចធំ ភោជនីយដ្ឋាន ហាងកាហ្វេ ជាដើម ទូទៅគេប្រើប្រាស់ម៉ាស៊ីន ឬឧបករណ៍ Router ធម្មតា ដែលមានភាពសាមញ្ញ សម្រាប់ផ្គត់ផ្គង់សេវា អ៊ិនធឺណិត ជាមួយនឹងល្បឿនលឿន ឬយឺតអាស្រ័យទៅលើ សេវាកម្មផ្គត់ផ្គង់ ពីក្រុមហ៊ុន ISP ផង និងខ្លួនវាផង។ ចំនែកឯ Gamer វិញ មិនត្រឹមតែទាមទារ អ៊ិនធឺណិត ល្បឿនលឿនប៉ុណ្ណោះទេ ពួកគេក៏ត្រូវការ ចាំបាច់ផងដែរ នូវល្បឿន Latency ដែលគិតជា MS សម្រាប់លេងហ្គេម កុំឲ្យមានភាពរអាក់រអួលល ទើបបានជាដូច្នេះហើយ មានក្រុមហ៊ុនផលិតឧបករណ៍ សម្រាប់យកទៅលេងហ្គេម មួយចំនួនបានផលិតនូវ Router ពិសេស សម្រាប់ Gamer ដែលរួមមានដូចជា ASUS និង MSI ហើយនៅពេលនេះ Razer ក៏បានចូលដៃជាមួយនឹង ផលិតផលថ្មី និងលើកដំបូង របស់ខ្លួនជា Router ស៊េរីថ្មី មានឈ្មោះថា SILA។

Razer SILA បើមើលមួយភ្លែត វាដូចទៅនឹងម៉ាស៊ីនហ្គេម PS4 ស្ដើងអញ្ចឹង! តែវាមានឡូហ្គូ តំណាងពណ៌បៃតងមួយ ចំកណ្ដាលខាងលើ ជាឧបករណ៍ Router បង្កើតឡើងដោយ Gamer សម្រាប់លក់ឲ្យ Gamer ប្រើ ដើម្បីកើបប្រាក់ រាប់ពាន់លានដុល្លារ។ ត្រូវហើយ Sila មិនមែនជា Router ធម្មតានោះទេ វាមានល្បឿនលឿន ប្រើប្រាស់កម្រិតសេវា 5GHz Band អមមកជាមួយនឹង មុខងារ Razer FasTrack ដែលម្ចាស់របស់វា អាចកំណត់មុខងារនេះ ដើម្បីទទួលបានល្បឿនលឿន នៅពេលលេងហ្គេម ដោយ Router នេះ នឹងធ្វើការស្វែងរក Channel ដែលល្អ និងលឿនជាងគេ ឲ្យម្ចាស់របស់វាប្រើប្រាស់ ដើម្បីកុំឲ្យលេងហ្គេមទៅ lags មិនថាអ្នកលេង នៅលើកុំព្យូទ័រ តាមម៉ាស៊ីន Xbox One, PS4, Nintendo Switch និងស្មាតហ្វូន ដំណើរការដោយ Android និង iOS ផងដែរ។

ក្នុងនោះផងដែរ SILA ក៏មានមុខងារ Multi-Channel Zerowait DFS ដែលវានឹងធ្វើការ ស្កេនរកនូវ Channels ដែលល្អជាងគេ រួចកំណត់ Channel នោះ ឲ្យម្ចាស់របស់វាប្រើប្រាស់ ដើម្បីទទួលបាន នូវបទពិសោធន៍ល្អ ជាមួយល្បឿនលឿន តាមការកំណត់ពីក្រុមហ៊ុន ISP។ ម្យ៉ាងវិញទៀត សម្រាប់អ្នកដែលមានផ្ទះធំ អាចប្រើប្រាស់ Router នេះ 2 ទៅ 3 គ្រឿងបាន តាមទំហំផ្ទះ ឬភូមិគ្រិះរបស់អ្នក ដែលអាចធ្វើការកំណត់ តាមរយៈកម្មវិធី ដោយវារត់ជាមួយគ្នា បានក្នុងពេលតែមួយ ដោយសមត្ថភាព Sila មួយគ្រឿង វាអាចជះរលក សញ្ញាបាន 23 ម៉ែត្រជុំវិញខ្លួន ឬ 3 គ្រឿងអាចជះ បានចម្ងាយ 29 ម៉ែត្រការ៉េ។

Razer Sila នឹងចេញលក់គិតចាប់ពីថ្ងៃនេះតទៅហើយ នៅក្នុងតម្លៃ USD 249.99 ក្នុងមួយគ្រឿង ជា Router ងាយស្រួលទុកដាក់ ពុំមានអង់តែន ភ្ជាប់មកជាមួយនឹង រន្ធតំណរភ្ជាប់ LAN ចំនួន 4 មាន USB 2.0 ចំនួន 1 និង USB 3.0 ចំនួន 2 សម្រាប់ការប្រើប្រាស់ ជាប្រព័ន្ធតាមតម្រូវការ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: Razer Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ