CAMBO REPORT

Popup Advertising5 seconds

ទូរទស្សន៍ Samsung Q900 កម្រិត 8K ដាក់​ឲ្យ​កុម៉្មង់​ទិញ​ហើយ​ក្នុង​តម្លៃ​ដល់ 15,000$

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ទីបំផុតទីផ្សារពិភពលោកចាប់ផ្ដើមមានទូរទស្សន៍វៃឆ្លាត ដែលមានសមត្ថភាពបង្ហាញរូបភាព បានដល់កម្រិត 8K ហើយ ដែលវាគឺជាផលិតផល ទំនើបចុងក្រោយគេបង្អស់ របស់ក្រុមហ៊ុន Samsung ជាទូរទស្សន៍ មានឈ្មោះហៅ ជាផ្លូវការថា Q900 ដែលអាចបង្ហាញ បានក្នុងកម្រិត Resolution ធំទាល់តែមែនទែន ដែលមហាជនទូទៅ មិនធ្លាប់បានឃើញ ផ្ទាល់នឹងភ្នែក។ Q900 មិនត្រឹមតែបង្ហាញ រូបភាពច្បាស់ខប់ ប៉ុណ្ណោះទេ វាមានទំហំធំទាល់តែ មែនទែនដល់ទៅ 85 អ៊ីញ ដែលអាចដាក់នៅក្នុង ភូមិគ្រិះរបស់អ្នក យ៉ាងស្កឹមស្កៃ អាចភ្ជាប់ទៅនឹង ជញ្ជាំងក៏បាន ឬដាក់តាំងលើតុ ក៏បានជាមួយនឹងជើង ទម្ររឹងមាំ។

Samsung Q900 ប្រើប្រាស់ខួរក្បាល Quantum Processor មានភាពវៃឆ្លាត ក្នុងការបង្កើនសមត្ថភាពអេក្រង់ មានឈ្មោះថា Quantum dot តិចណូឡូជី ឲ្យបង្ហាញរូបភាព បានច្បាស់ម៉ដ្ឋ មុត កាត់បន្ថយគ្រាប់ រំខានល្អិតៗ (Noise) ពណ៌ខ្មៅបង្ហាញបានខ្មៅល្អ ពណ៌ធម្មជាតិ មិនលើក ឬស៊ីពណ៌ពេក។ Smart TV Q900 ក៏មានអេក្រង់ស្ដើងបំផុត ដែលមានពន្លឺខ្លាំងជាង ទូរទស្សន៍តម្លៃពាន់ដុល្លារ ដែលមានសមត្ថភាព បង្ហាញរូបភាពកម្រិត 4K ដល់ទៅ 10 ដងឯណោះ នេះបើយោងតាមការ អះអាងរបស់ Samsung ថែមទាំងមានកម្រិត សម្លេងប្រសើរ ផ្ដល់នូវគុណភាពសម្លេងល្អ។ ជាងនេះទៅទៀត Q900 ក៏មានមុខងារ Bixby ដែលមានបំពាក់នៅលើ កំពូលស្មាតហ្វូនរបស់ Samsung ផងដែរ ដែលមុខងារនេះបើកសិទ្ធិ ឲ្យម្ចាស់ទូរទស្សន៍ធ្វើការបញ្ជា មុខងារផ្សេងៗ ដោយប្រើប្រាស់សម្លេង ឬបញ្ជាតាមតេឡេ ក៏បាន ដើម្បីស្វែងរកវីដេអូ ទៅតាមការចង់បាន ឬកំណត់មុខងារវៃឆ្លាត ផ្សេងៗដែលវាមាន។

Samsung នឹងចាប់ផ្ដើមបញ្ចេញ Q900 នេះ លក់នៅថ្ងៃទី 28 ខែតុលា ខាងមុខនេះហើយ ក្នុងតម្លៃ 15,000$ អាមេរិក ជាតម្លៃថ្លៃថ្លៃ ហើយក៏ពិបាករកវីដេអូណា ដែលមានកម្រិត 8K សម្រាប់ទស្សនា ផងដែរ លុះត្រាតែទិញ File ធំៗ បែបនោះមកចាក់មើល ទើបទទួលបានបទពិសោធន៍ ដែលភ្នែកមហាជនដទៃ មិនអាចស្គាល់បាន។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: ទូរទស្សន៍