CAMBO REPORT

Popup Advertising5 seconds

បើ​សិន Xperia XA3 Ultra មាន​អេក្រង់​លាត​ទ្រវែង និង​កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ​បែប​ហ្នឹង​មែន ដឹង​តែ​កប់ហ្មង!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីម្សិលមិញនេះ យើងបានធ្វើការបង្ហាញរូបរាងគម្រូ នៃស្មាតហ្វូនជំនាន់ថ្មី មួយម៉ូឌែល របស់ក្រុមហ៊ុន Sony ដែលត្រូវបានគេ ឌីហ្សាញចេញមក នោះគឹ Xperia L3 ដែលនឹងចូលខ្លួន មកស្នងតំណែងបន្តពី Xperia L2។ ក្នុងនោះ យើងក៏បានចំនុច ទាក់ចិត្តមួយចំនួន ផងដែរ ដូចជាកំណែអាប់ដេត កាមេរ៉ាឡើងភ្លោះ, អេក្រង់លាតទ្រវែងកោង គែមសងខាង និងមានរចនាបថរូបរាង ប្រសើរជាងមុន។

ប្រហែលនៅមិនទាន់បញ្ចប់នៅឡើយទេ ព្រោះថានៅពេលនេះ ស្មាតហ្វូនរបស់ Sony មួយម៉ូឌែលផ្សេងទៀត ក៏ត្រូវបានគេឌីហ្សាញ Concept រូបរាង ជារូបភាព និងជាវីដេអូ ដូចគ្នាដែរ នោះគឺម៉ូឌែល Xperia XA3 Ultra។  

ពិតមែនហើយ ប្រភពពី MySmartPrice បានធ្វើការបង្ហាញ រូបរាងគម្រូ Xperia XA3 Ultra ជាមួយអេក្រង់លាតទ្រវែង បន្សល់គែមលើក្រោម កាន់តែខ្លីមែនទែន និងមានកាមេរ៉ាខាងក្រោយ ជាកាមេរ៉ាភ្លោះ  ដែលមើលទៅប្លែក ដាច់តែម្តង បើជាមួយម៉ូឌែល Xperia XA2 Ultra។ ប្រភពមានបន្ថែមថា ទូរសព្ទនេះ អាចនឹងមានអេក្រង់លាត ទ្រវែងដល់ទៅ 6.5 អ៊ីញ ជាមួយកម្រិត បង្ហាញរូបភាព 1080 x 2160 ភិចសែល និងមានកម្រិត Aspect Ratio 18:9។ ចំពោះកម្លាំងម៉ាស៊ីន វាអាចនឹងប្រើប្រាស់ បន្ទះឈីប Snapdragon 660, មានរ៉េមទំហំ 6GB និងអង្គចងចាំទំហំ 64GB។

ចំនុចចុងក្រោយ Xperia XA3 Ultra អាចនឹងមានវិមាត្រ 167.4 mm x 73.3 mm x 8.3 mm និងមានបន្តការ បំពាក់រន្ធដោតកាស 3.5mm នៅផ្នែកខាងលើ មិនលុបបំបាត់ឡើយ។ ជាពិសេស គេបានរំពឹងថា ទូរសព្ទនេះ អាចនឹងប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការណ៍ Android 9 Pie ចេញពីប្រអប់ស្រាប់ ថែមទៀតផង នៅពេលប្រកាសចេញ។ ចុះមិត្តអ្នកអាន យល់យ៉ាងណាដែរ ចំពោះរូបរាងគម្រូ ស្មាតហ្វូន Xperia XA3 Ultra នេះ?

 

នេះជាវីដេអូបង្ហាញរូបរាងគម្រូ Xperia XA3 Ultra បន្ថែម៖

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: ទូរស័ព្ទ