CAMBO REPORT

Popup Advertising5 seconds

ប្រវែង​ទំហំ​តួ​ខ្លួន V40 ThinQ មាន​ទៅ​អន់​អី​ពេល​ធៀប​ជាមួយ​ស្មាតហ្វូន​កំពូល​ផ្សេងៗ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ថ្មីៗនេះ ក្រុមហ៊ុន LG ទើបនឹងធ្វើការដាក់បង្ហាញ ស្មាតហ្វូនជំនាន់ថ្មីម៉ូឌែល V40 ThinQ រួចរាល់ជាស្ថាពរ ជាមួយអេក្រង់លាតកាន់តែធំ កាត់បន្ថយគែម អោយនៅសល់តិច និងមានរំលេចថ្ងាសឆក បែបទ្រវែង ដូចម៉ូឌែល G7 ThinQ អញ្ចឹងដែរ។ មិនតែប៉ុណ្ណោះ V40 ThinQ ក៏ជាស្មាតហ្វូនដំបូងគេ របស់ LG ដែលមានបំពាក់ កាមេរ៉ាចំនួន 5 គ្រាប់ ដោយកាមេរ៉ា ខាងមុខមាន 2 គ្រាប់ និងកាមេរ៉ាខាងក្រោយមាន 3 គ្រាប់ ដែលធ្វើអោយអ្នក ប្រើប្រាស់ ក៏ដូចជាហ្វេន កាន់តែពេញចិត្ត ថែមមួយកម្រិតទៀត។

សម្រាប់ស្មាតហ្វូន V40 ThinQ នេះ ជាការកំណែអាប់ដេត ពិសេសមួយថ្មី ពីក្រុមហ៊ុន LG ដោយវាត្រូវបានបំពាក់អេក្រង់ លាតធំទំហំ 6.4 អ៊ីញ អាចបង្ហាញរូបភាព ក្នុងកម្រិត 1440 x 3120 ភិចសែល និងមានកម្រិត Aspect Ratio 19.5:9។ ចំពោះ ស្មាតហ្វូននេះ មានវិមាត្រ បណ្ដោយ 158.8mm ទទឹង 75.7mm និងកម្រាស់ 7.6mm ចំណែកឯទម្ងន់ របស់វាវិញគឺ 169 ក្រាម ហើយអ្នកក៏អាច មើលការ ប្រៀបធៀប ទំហំតួខ្លួន របស់ V40 ThinQ ជំនាន់ថ្មីនេះ ជាមួយនឹងស្មាតហ្វូន កំពូលផ្សេងៗទៀត របស់ក្រុមហ៊ុនល្បីៗ បាននៅខាងក្រោម៖

 

• V40 ThinQ ធៀបជាមួយ Galaxy Note 9, iPhone XS និង iPhone XS Max

• V40 ThinQ ធៀបជាមួយ LG V30, Galaxy S9 និង Galaxy S9+

• V40 ThinQ ធៀបជាមួយ LG G7 ThinQ, OnePlus 6 និង Pixel 2 XL

ជាចុងក្រោយ យើងសង្គេតឃើញថា ទូរសព្ទ V40 ThinQ ជំនាន់ថ្មីនេះ គឺមានទំហំតួខ្លួន និងប្រវែង មិនចាញ់ស្មាតហ្វូន កំពូលផ្សេងៗ របស់ក្រុមហ៊ុនល្បីៗ មួយចំនួនឡើយ ដូចដែលយើងបាន បង្ហាញពីខាងលើស្រាប់។ ចុះប្រិយមិត្ត ទាំងអស់គ្នា មានមតិយោបល់ យ៉ាងណាដែរ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: ទូរស័ព្ទ