CAMBO REPORT

Popup Advertising5 seconds

LG V40 ThinQ កាមេរ៉ា 5 គ្រាប់​ចេញ​ជា​ផ្លូវ​ការ​ហើយ ឯ​តម្លៃ​ក៏​ថ្លៃ​ផងដែរ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នៅទីបំផុត ការទន្ទឹងរង់ចាំក៏ត្រូវបានបញ្ចប់ ព្រោះថានៅពេលនេះ ក្រុមហ៊ុន LG បានធ្វើការប្រកាសចេញ ស្មាតហ្វូនម៉ូឌែល V40 ThinQ ជាផ្លូវការហើយ ជាមួយការបំពាក់អេក្រង់លាត បន្សល់គែមតិច រំលេចថ្ងាសឆក បែបទ្រវែង ដំបូងគេបង្អស់ ក្នុងត្រកូល V-ThinQ និងមានលក្ខណៈសម្បត្តិ ប្រសើរច្រើន។ លើសពីនេះ វាក៏ជាទូរសព្ទ ដែលត្រូវបានក្រុមហ៊ុន LG តម្លើងកាណុង កាមេរ៉ាមុខក្រោយ ឡើងដល់ទៅ 5 គ្រាប់ ថែមទៀតផង ឯតម្លៃវិញ ក៏មិនធម្មតានោះដែរ។

 

 

អញ្ចឹង ដើម្បីជ្រាបបាន កាន់តែច្បាស់ សូមស្វែងយល់ពី លក្ខណៈសម្បត្តិ និងកម្លាំងម៉ាស៊ីន របស់ស្មាតហ្វូន V40 ThinQ នេះ នៅខាងក្រោមៈ

 

• អេក្រង់ទំហំ 6.4 អ៊ីញ

• ប្រើប្រាស់កញ្ចក់ប្រភេទ P-OLED

• កម្រិតបង្ហាញរូបភាព 1440 x 3120 ភិចសែល 

• កម្រិត Aspect Ratio 19.5:9 

• ដង់ស៊ីតេ 537ppi 

• ស្រោបដោយកញ្ចក់ Gorilla Glass 5

• ប្រភេទម៉ាស៊ីន ប្រើបន្ទះឈីប Snapdragon 845

• CPU ចំនួន 8 គ្រាប់ (4 គ្រាប់ រត់ក្នុងល្បឿន 2.7GHz និង 4 គ្រាប់ រត់ក្នុងល្បឿន 1.7GHz) 

• GPU ប្រភេទ Adreno 630

• រ៉េមទំហំ 6GB

• អង្គចងចាំ 64GB អាចបន្ថែមមេម៉ូរីក្រៅបាន 512GB

• កាមេរ៉ាភ្លោះមុខ៖

 

   - មួយគ្រាប់ទំហំ 8 មេហ្គាភិចសែល ជាកាមេរ៉ាគោល មានកម្រិត Aperture f/1.9

   - មួយគ្រាប់ទៀតទំហំ 5 មេហ្គាភិចសែល ជាលេន Wide-angel មានកម្រិត Aperture f/2.2

 

• កាមេរ៉ា 3 គ្រាប់ខាងក្រោយ៖

 

   - គ្រាប់កាមេរ៉ាទី 1 ទំហំ 12 មេហ្គាភិចសែល ជាកាមេរ៉ាគោល មានកម្រិត Aperture f/1.5 (OIS)

   - គ្រាប់កាមេរ៉ាទី 2 ទំហំ 16 មេហ្គាភិចសែល ជាលេន Ultra-wide មានកម្រិត Aperture f/1.9

   - គ្រាប់កាមេរ៉ាទី 3 ទំហំ 12 មេហ្គាភិចសែល ជាលេន Telephoto មានកម្រិត Aperture f/2.4 (OIS)

 

• ថតវីដេអូបានដល់ 4K ក្នុងកម្រិត 60fps

• មានសេនស័រស្កេនម្រាមដៃ នៅខាងក្រោយ ក្រោមកាមេរ៉ា  

• ថាមពលថ្ម 3300mAh 

• ប្រើប្រាស់ Quick Charge 3.0

• មានអាវក្រោះការពារទឹកកម្រិត IP68

• ដំណើរការប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo 

សម្រាប់ម៉ូឌែល V40 ThinQ នេះ គឺមានជម្រើសចំនួន 4 ពណ៌ សម្រាប់ជ្រើសរើស រួមមានពណ៌ខ្មៅ, ពណ៌ខៀវ, ពណ៌ឈាមជ្រូក និងពណ៌ប្រាក់។ ក្រុមហ៊ុន LG នឹងធ្វើការដាក់លក់ ស្មាតហ្វូននេះ ជាផ្លូវការ នៅថ្ងៃទី 18 ខែតុលា ឆ្នាំ 2018 ឆាប់ៗខាងមុខ ជាមួយតម្លៃខ្ទង់ 900 ដុល្លារ ដែលជាតម្លៃមួយរាងខ្ពស់ បន្តិចហើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: ទូរស័ព្ទ