CAMBO REPORT

Popup Advertising5 seconds

ទោះ​កាមេរ៉ា iPhone XS Max ខ្លាំង​ប៉ុណ្ណា ក៏​នៅ​តែ​ចាញ់​ពិន្ទុ P20 Pro ដែរ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

អ្នកណាៗ ក៏ដឹងដែរថា iPhone Xs Max ជាស្មាតហ្វូនដំបូងគេបង្អស់ ក្នុងប្រវត្តិសាស្ត្រក្រុមហ៊ុន Apple ដែលទទួលបានការ បំពាក់អេក្រង់លើទូរសព្ទ iPhone លាតធំខ្លាំង ដល់ទៅ 6.5 អ៊ីញ។ ស្មាតហ្វូននេះ ជា កំណែអាប់ដេតធំបំផុត ជាមួយចំនុចពិសេសច្រើន សម្រាប់ទាញយកទីផ្សារ ជាមួយដៃគូប្រជែង ជាច្រើនរបស់ខ្លួន នៅចុងឆ្នាំ 2018 នេះ ដូចជាបន្ទះឈីបខ្លាំង, រ៉េមបង្កើនល្បឿនលឿន, មានអាវក្រោះការពារទឹក និងធូលីខ្លាំងជាងមុន និងជាពិសេស គឺកាមេរ៉ាភ្លោះ iPhone XS Max នៅខាងក្រោយ ដែលមានសមត្ថភាព ថតវីដេអូ បានប្រសើរជាង iPhone ម៉ូឌែលផ្សេងៗទាំងអស់។

តាមពិតទៅ បើគ្រាន់តែនិយាយពាក់ព័ន្ធលើពាក្យកាមេរ៉ា វាមិនទាន់គ្រប់គ្រាន់នោះទេ សម្រាប់អ្នកប្រើប្រាស់ទូទៅ ព្រោះយើងចង់ដឹង កាន់តែស៊ីជម្រៅ ថាតើកាមេរ៉ាភ្លោះនោះ វាពិតជាមាន សមត្ថភាពខ្លាំងដូចការអះអាងពី Apple កាលពីថ្ងៃប្រកាស ចេញជាផ្លូវការ មែនឬក៏អត់។

 

ជាក់ស្តែង សម្រាប់ក្រុមអ្នកជំនាញ DxOMark ដែលជំនាញក្នុងការធ្វើតេស្ដ វាយតម្លៃ និងផ្ដល់ពិន្ទុសម្រាប់ម៉ាស៊ីនកាមេរ៉ា ក៏ដូចជាកាមេរ៉ា របស់ស្មាតហ្វូននោះ បានប្រកាសចេញ ជាផ្លូវការហើយ បន្ទាប់ពីខ្លួនបានចំនាយ ពេលមួយរយៈ ក្នុងការសិក្សា និងធ្វើតេស្ដសាកល្បង នូវកាមេរ៉ារបស់ iPhone XS Max  ដោយជាលទ្ធផលគឺ ស្មាតហ្វូននេះ ទទួលបានពិន្ទុកើនសរុប 105 ពិន្ទុ ខណៈ iPhone X ឆ្នាំមុន បានត្រឹម 97 ពិន្ទុប៉ុណ្ណោះ។ ចំពោះកាមេរ៉ាភ្លោះ ខាងក្រោយ មានមួយគ្រាប់ទំហំ 12MP ជា Wide-Angle Len (Aperture f/1.8) និងមួយគ្រាប់ទៀត មានទំហំ 12MP ដូចគ្នា ជា Telephoto Len (Aperture f/2.4) ហើយទាំងពីរនេះ វាមានបំពាក់មកស្រាប់ ជាមួយនឹងមុខងារទប់រំញ័រ OIS ផងដែរ។ ក្រុមអ្នកជំនាញរបស់ DxOMark ក៏បានបញ្ជាក់ អោយដឹងថា សមត្ថភាពកាមេរ៉ាភ្លោះ របស់ iPhone XS Max ពិតជាកំណែអាប់ដេតមួយ ដែលមានចំនុចប្រសើរច្រើន ព្រោះនៅប្លង់ ដែលមានពន្លឺគ្រប់គ្រាន់ វាធ្វើការបានល្អ មិនធម្មតាមែន ឯសាច់រូបភាព មានកម្រិតម៉ត់ និងការចាក់ពណ៌ បានដិតស្រស់ ជាពិសេស អាចផ្តិតរូបភាព បានកាន់តែលឿនល្អ និងមានមុខងារ HDR ជួយបង្កើនគុណភាពពណ៌ បានមួយផ្នែកធំផងដែរ។

សម្រាប់ការថតនៅក្នុងបន្ទប់  ឬកន្លែងដែលមានពន្លឺល្មមវិញ វាពិតជាកំណត់កម្រិត Exposure បានល្អ ជាមួយនឹងពណ៌ធម្មជាតិ ហើយវាក៏មិនជះពន្លឺអោយឆេះ នៅផ្នែកខាងក្រៅ ពេលយើង Focus លើគោលដៅរូប ខាងក្នុងនោះដែរ។ ងាកចូលដល់ចំនុច Portrait វិញ វាអនុញ្ញាតអោយអ្នក ប្រើប្រាស់ អាចកំណត់ Exposure ព្រាល នៃរូបភាព Background បាន តាមចំណង់ចំណូលចិត្ត។ លើសពីនេះ វារឹតតែអាចបែងចែកសាច់ Detail និង Background មិនច្រឡំគ្នា ក្នុងប្លង់ដែលមានពណ៌ ស្រដៀងគ្នា បានថែមទៀតផង ប៉ុន្តែសម្រាប់ប្លង់ថតព្រាល ក្នុងចម្ងាយមួយលើសពីអ្វី ដែលមុខងារបានកំណត់នោះ វានៅកាត់មិនទាន់ប្រសើរ គ្រប់ជ្រុងជ្រោយ នៅឡើយទេ។

នេះគឺជាតារាងពិន្ទុរបស់ iPhone XS Max តាមរយៈការធ្វើតេស្តនៅលើ DxOMark:

អញ្ចឹង សរុបមក iPhone XS Max មិនបានធ្វើអោយ Apple ធ្លាក់កូដនោះទេ ហើយក៏មិនធ្វើអោយអ្នកដែលស្រលាញ់ និងនិយមថតរូប តាមស្មាតហ្វូនខកចិត្តដែរ ព្រោះតែពិន្ទុរបស់វា បានកើនខ្លាំងដល់ 105 ពិន្ទុ លើសអស់ស្មាតហ្វូនកំពូលៗ ជាច្រើនម៉ូឌែល លើកលែងតែ P20 Pro របស់ក្រុមហ៊ុន Huawei ដែលទទួលបាន ពិន្ទុដល់ទៅ 109 ឯណោះ។

 

ស្វែងយល់បន្ថែមពី iPhone XS Max តាមរយៈការ Review ពី ខេមបូ រីផត៖

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: DXOMark Tag: ទូរស័ព្ទ