CAMBO REPORT

Popup Advertising5 seconds

Wi-Fi ជំនាន់​ក្រោយ​ចាប់​ផ្តើម​មាន​ឈ្មោះ​ថ្មីហើយ នោះ​ជា Wi-Fi 6

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប្រសិនបើអ្នកធ្លាប់ទិញ និងយល់ខ្លះពីដុំ Wi-Fi router នោះ អ្នកនឹងបានដឹងពី Spec ខ្លះៗរបស់វា ដូចជា 802.11ac ឬ a/b/g/n ប៉ុន្តែ Wi-Fi ជំនាន់ក្រោយ នឹងអាប់ដេតថ្មី មានជា ជំនាន់ចេញ ជាលេខតែម្តង មិនមែនចេញលេខសម្គាល់ ឬអក្សរសម្គាល់ ដូចមុនទៀតទេ។ ដូច្នេះអ្នកនឹងបានដឹងថា ឧបករណ៍ Router ឬស្មាតហ្វូនរបស់អ្នក ទិញមកប្រើ មានបំពាក់បច្ចេកវិទ្យា Wi-Fi ជាជំនាន់មួយណា។ 

កាលពីមុន មកដល់សព្វថ្ងៃនេះ Wi-Fi ជំនាន់នីមួយៗ ចេញមកមានលេខសម្គាល់ រួមទាំងអក្សរ ដូចជំនាន់ Wi-Fi ឥឡូវគឺ 802.11ac និងជំនាន់មុនៗទៀត មានដូចជា 802.11n, 802.11g, 802.11a និង 802.11b។ រាល់ឧបករណ៍ ដូចជា Router និងស្មាតហ្វូន ឬថេប្លេត គឺសុទ្ធតែមានបញ្ជាក់ពី បច្ចេកវិទ្យា Wi-Fi ដែលភ្ជាប់មក ជាមួយ ទើបយើងអាចដឹងថា វាដល់ជំនាន់ណា និងល្បឿនរបស់វា អាចប្រើប្រាស់លឿនដល់កម្រិត ណាដែរ។ តែយើងក៏មិនបាច់ ទៅខ្វល់ពីចំនុចទាំងនេះ ក៏បានដែរ ដោយសារឧបករណ៍ចេញថ្មី វានឹងប្រើប្រាស់ បច្ចេកវិទ្យា Wi-Fi ជំនាន់ចុងក្រោយហើយ និងការប្រើប្រាស់ ក៏នៅតែអាស្រ័យល្បឿន Wi-Fi ដែលយើងបាន បង់ថ្លៃពីក្រុមហ៊ុន អ៊ីនធើណេតផងដែរ ដោយយើងគ្រាន់តែដឹងថា គេបានប្តូរវាមក ជាលេខវិញ ដើម្បីងាយស្រួលចំណាំ។ យើងក៏បានដឹងដែរថា Wi-Fi ជំនាន់ក្រោយ នឹងមានឈ្មោះ Wi-Fi 6 ត្រៀមចេញនៅ ឆ្នាំក្រោយនេះ ហើយក៏លែងមានលេខ 802.11 អីទៀតដែរ។ 

សរុបមក យើងធ្លាប់តែបានដឹងថាជំនាន់ Wi-Fi មានលេខរបស់វា ដូចជា 802.11b, 802.11a, 802.11g, 802.11n និង 802.11ac ជាដើម ដែលចេញតាមជំនាន់ របស់វា តែលើកក្រោយនេះ Wi-Fi នឹងប្តូរមកជាឈ្មោះ ថ្មីហៅថា Wi-Fi 6 វិញ ដូច្នេះអ្នកប្រើប្រាស់ នឹងងាកមកចាប់អារម្មណ៍ ពីជំនាន់របស់វា ហើយក៏ងាយស្រួលចាំផងដែរ នៅពេលរកទិញ Router មកប្រើប្រាស់។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: Lifestyle