CAMBO REPORT

Popup Advertising5 seconds

Samsung DeX ថ្ងៃ​អនាគត នឹង​លែង​ប្រើ​ប្រាស់​ខ្សែ​រញ៉េ​រញ៉ៃ​ទៀត​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Samsung DeX បានបង្ហាញខ្លួនជាលើកដំបូងកាលពីឆ្នាំ 2017 កន្លងទៅ ដែលវាបានធ្វើឲ្យ កិច្ចការងារមួយចំនួន ប្រព្រឹត្តិទៅបានរលូនល្អ ជាមួយនឹងការកែប្រែ ស្មាតហ្វូនរបស់អ្នក ឲ្យក្លាយទៅជាកុំព្យូទ័រ មួយបានយ៉ាងរហ័ស ក្នុងមួយពព្រិចភ្នែក តែតម្រូវឲ្យម្ចាស់ Galaxy ប្រើប្រាស់ឧបករណ៍ DeX Station តម្រូវឲ្យចំនាយប្រាក់ ទិញផ្សេង។ មកដល់ឆ្នាំ 2018 នេះ Samsung DeX ក៏បានពង្រឹងសមត្ថភាព របស់ខ្លួនបន្ថែមមួយ កម្រិតទៀត គឺពុំចាំបាច់ប្រើឧបករណ៍ ជំនួយក្រៅឡើយ គ្រាន់តែដោត តាមឌុយ USB C ទៅកាន់ HDMI រួចដោតចូល ទៅម៉ូនីទ័រ និងទូរទស្សន៍ គឺអាចប្រើការបាន រួចជាស្រេច តែវានៅតែប្រើខ្សែ ដដែល។

មកដល់ថ្ងៃនេះ ប្រភពព័ត៌មានអន្តរជាតិ Slash Gear បានចេញផ្សាយឲ្យដឹងថា Samsung DeX នឹងរីកមាឌកាន់តែធំ មានភាពងាយស្រួល ក្នុងការប្រើប្រាស់ ដោយត្រៀមនឹងនាំយក មកនូវជាមួយ បទពិសោធន៍ល្អឥតខ្ចោះ ជាមួយនឹង Samsung DeX អាចប្រើការបានដោយ ពុំចាំបាច់ដោតខ្សែ តនាំតែរញ៉េរញ៉ៃឡើយ គឺប្រើប្រាស់ឥតខ្សែបែប Wireless ដោយនៅពេលនេះ ក្រុមការងារ Samsung បានកំពុងធ្វើការលើ គម្រោងនេះហើយ។ ការប្រើប្រាស់មុខងារគ្មានខ្សែនេះ មិនមែនជាបញ្ហាធំ ដែលពិបាកនឹងឲ្យ Samsung ឈឺក្បាលជាមួយទេ ព្រោះ Samsung ធ្លាប់មានឧបករណ៍ ឥតខ្សែជាច្រើន និងមានផលិតផល ជាអេក្រង់ឥតខ្សែ រួចមកហើយដែរ ដោយការអភិវឌ្ឍន៍ឲ្យមុខងារ DeX នេះ ពុំចាំបាច់ប្រើខ្សែទាមទារពេលវេលា ធ្វើតេស្តសាកល្បង ជៀសវាងបញ្ហា នៅថ្ងៃមុខ ជុំវិញកម្ដៅ។

បើទោះបីជាប្រភពព័ត៌មានអះអាងថា DeX ឥតខ្សែបានកំពុងស្ថិតនៅក្នុងការ អភិវឌ្ឍន៍ក៏ពិតមែន តែយើងមិនទាន់ដឹង ច្បាស់នោះទេថា តើក្រុមហ៊ុនយក្សរបស់កូរ៉េ ខាងត្បូងមួយនេះ នឹងបញ្ចេញ DeX ជំនាន់ថ្មីនៅពេលណា នៅឡើយទេ អាចថាចេញឆ្នាំក្រោយ ជាមួយ Galaxy Note 10 ផងក៏ថាបាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ