CAMBO REPORT

Popup Advertising5 seconds

យាន​ជំនិះ​ប្រភេទ​ថ្មី អាច​ដឹក​អ្នក​ដំណើរ​បាន​លឿន​បំផុត​និង​គ្មាន​អ្នក​បើក!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Hyperloop Transportation Technologies (HyperloopTT) បានដាក់បង្ហាញ យានជំនិះប្រភេទថ្មី មួយដែលហៅថា Capsule ដោយវាមាន ល្បឿនលឿន អាចដឹកអ្នកដំណើរបាន ក្នុងល្បឿន 750 ម៉ាល ក្នុងមួយម៉ោងឯណោះ បើយោងតាមសារព័ត៌មាន ល្បីឈ្មោះមួយ បានចេញផ្សាយ។ យានជំនិះប្រភេទថ្មីនេះ គ្រោងដាក់ឲ្យអ្នកដំណើរ ប្រើប្រាស់នៅក្នុង ឆ្នាំ 2019 ខាងមុខនេះ។ 

យានជំនិះនេះ មានប្រវែង 105 ហ្វីត ស្មើនឹង 32 ម៉ែត្រ និងទម្ងន់ 5 តោន។ ក្រុមហ៊ុនផលិតយាន ជំនិះថ្មីនេះ បានរៀបរាប់ថា យានជំនិះនេះ ផលិតឡើងពី សមាសធាតុម៉្យាងដែលពួកគេដាក់ ឈ្មោះឲ្យថា Vibranium ដូចយើងបានឮ ក្នុងរឿង Captain America និង Black Panther បន្តមកទៀត ក្រុមហ៊ុនប្រាប់ថា សមាសធាតុនេះ មានកម្រិតរឹងមាំ ជាងអាលុយមីញ៉ូម ដល់ទៅ 8 ដងឯណោះ និងរឹងមាំជាងដែក ធម្មតា 10 ដងទៀតផង។ យាននេះមានរូបរាងស្រដៀង នឹងរថយន្តភ្លើងដែរ ហើយវាក៏តម្រូវអោយ បើកបរលើផ្លូវដែក ដែលជាផ្លូវដែកប្រភេទថ្មី និងចំពោះការដាក់ឲ្យប្រើប្រាស់ គឺសម្រាប់ឆ្លងពី សហរដ្ឋអាមេរិក ទៅកាន់ប្រទេសបារាំង ក្នុងល្បឿនដ៏លឿន និងងាយស្រួល ជាងការជិះយន្តហោះ។ 

សរុបមក នេះពិតជាការវិវត្តន៍មួយដ៏អស្ចារ្យបំផុត ដែលយើងបានដឹងថា បច្ចេកវិទ្យាសព្វថ្ងៃ ពិតជាទាន់សម័យ លឿនមែនទែន អ្វីៗដែលយើងធ្លាប់បាន ឃើញក្នុងខ្សែភាពយន្ត ត្រូវបានគេ ចាប់ផ្តើមផលិត និងដាក់ឲ្យប្រើប្រាស់ ទៀតផង ដូច្នេះយើងត្រូវដឹង និងតាមឲ្យទាន់សម័យកាល ដ៏អស្ចារ្យបែបនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: វិទ្យាសាស្ត្រ