CAMBO REPORT

Popup Advertising5 seconds

បើ Xperia L3 មាន​គែម​អេក្រង់​កោង និង​កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ​បែប​នេះ​មែន ដឹង​តែ​អេម​ហ្មង! (មានវីដេអូ)

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មិត្តអ្នកអានទាំងអស់គ្នា ប្រហែលជាបានដឹងហើយថា កាលពីខែមករា ឆ្នាំ 2018 កន្លងទៅ ក្រុមហ៊ុន Sony បានធ្វើការបញ្ចេញ ស្មាតហ្វូន Xperia L2 ជាផ្លូវការ ដោយវាមានអេក្រង់ទំហំ 5.5 អ៊ីញ និងស្រោបដោយកញ្ចក់ Gorilla Glass 4។ មិនតែប៉ុណ្ណោះ ចំពោះកម្លាំងម៉ាស៊ីន និងកាមេរ៉ាមួយគ្រាប់ ខាងក្រោយ នៃស្មាតហ្វូននេះ ក៏មានសមត្ថភាព មិនធម្មតាប៉ុន្មានដែរ បើធៀបទៅនឹងស្មាតហ្វូន ផ្សេងៗទៀត ដែលស្ថិតក្នុងកម្រិត ធុនប៉ុនគ្នា។

យ៉ាងណាថ្មីៗនេះ ស្រាប់តែមានប្រភពមួយ បានបញ្ចេញវីដេអូ Concept រូបរាងរបស់ម៉ូឌែល Xperia L3 ជំនាន់ថ្មី ហើយវាក៏ជាអ្នកនឹង ស្នងតំណែង បន្តពី Xperia L2 ផងដែរ។ យោងទៅតាមការ បង្ហាញរូបរាង Concept របស់ Xperia L3 ដែលគេបានឌីហ្សាញមកនេះ គឺប្លែកឆ្ងាយពី Xperia L2 ដោយវាមានអេក្រង់លាត សល់គែមធំដដែល ប៉ុន្តែគែមអេក្រង់ គឺមានរាងកោងសងខាង ស្រដៀងម៉ូឌែល Xperia XZ3 អញ្ចឹង។ បើយើងសម្លឹងមើលទៅ ផ្នែកខាងក្រោយវិញ គឺបានរចនាកាន់តែទាក់ចិត្ត ដោយកាមេរ៉ារបស់វា មិនមែន មួយគ្រាប់ដូចមុនឡើយ តែជាកាមេរ៉ាភ្លោះ និងមានទីតាំងស្ថិត នៅគែមចំហៀងទៅវិញ មិននៅចំកណ្តាល ដូចមុនទេ។ ចំនុចចុងក្រោយ គឺថាស្មាតហ្វូនគម្រូនេះ មិនឃើញមានស៊េនស័រ ស្គេនម្រាមដៃ បំពាក់នៅខ្នង ខាងក្រោយទៀតឡើយ តែវាប្តូរមកស្កេន នៅផ្នែកចំហៀងវិញ។ ដើម្បីអោយកាន់តែច្បាស់ពី Concept រូបរាងរបស់ Xperia L3 ជំនាន់ថ្មីនេះ សូមទស្សនាវីដេអូ ដូចខាងក្រោម៖

 

 

 

សរុបមក នេះគ្រាន់តែជា Concept រូបរាងរបស់ Xperia L3 ដែលត្រូវបានគេឌីហ្សាញ សម្រាប់ជាគំនិតពិចារណា មួយតែប៉ុណ្ណោះ ហើយយើងក៏មិនអាច សនិដ្នានបានដែរថា តើវាអាចនឹងដូចទៅនឹងអ្វី ដែលគេបានបង្ហាញនេះ ឬយ៉ាងណា។ ហើយប្រសិនបើ វាមានរូបរាង និង រចនាបថបែបហ្នឹងមែន ខ្ញុំគិតថា វាពិតជា ស្អាតមែនទែន ថែមទាំងមើល ទៅទាក់ទាញទៀតផង។ ចុះអ្នកទាំងអស់គ្នា យល់យ៉ាងណាដែរ ប្រសិនបើ Xperia L3 មានអេក្រង់កោង និងកាមេរ៉ាភ្លោះខាងក្រោយ បែបនេះ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: ទូរស័ព្ទ