CAMBO REPORT

Popup Advertising5 seconds

Sony បញ្ចេញ Xperia Theme របស់ Venom អោយ​ដោនឡូដ​ដោយ​ឥត​គិត​ថ្លៃ​ក្នុង Play Store

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Venom គឺជាប្រភេទខ្សែភាពយន្តបែបវិទ្យាសាស្ត្រមួយរបស់ Marvel ដែលកំពុងត្រៀមចាក់បញ្ចាំង ក្នុងពេលឆាប់ៗ ខាងមុខនេះ រួមទាំងប្រទេសយើង ផងដែរ។ សម្រាប់អ្នកតាមដាន មួយចំនួន ពិតជាបានស្គាល់តួអង្គ ដែលសំខាន់ជាងគេ នៅក្នុងរឿងនោះ រួចហើយ គឺលោក Tom Hardy ដែលសម្តែងជាតួរអង្គឈ្មោះថា Eddie Brock។

យ៉ាងណា ស្របពេលដែលរឿង Venom មិនទាន់ត្រូវបានចាក់បញ្ចាំង នៅតាមបណ្តារោងភាពយន្តនោះ ស្រាប់តែ ថ្មីៗនេះ ក្រុមហ៊ុន Sony បានដាក់ចេញនូវ Theme ជាផ្លូវការ សម្រាប់ទូរសព្ទ និងថេបប្លេត ដូចជា Xperia XZ2, Xperia XZ2 Compact, Xperia XZ1, Xperia XZ1 Compact, Xperia XZ Premium, Xperia XZs, Xperia X, Xperia Z, Xperia Z5, Xperia Z5c, Xperia Z3, Xperia Z3c, Xperia Z2, Xperia Z1, Xperia Z1c, Xperia E3, Xperia T3, Xperia M4, Xperia XA, Xperia XA1, Xperia T2, Xperia C4, Xperia Z, Xperia Z2 Tablet, Xperia Z3 Tablet Compact, Xperia Z4 Tablet និង Xperia Touch ជាដើម។ សម្រាប់ប្រិយមិត្ត Sony ដែលមានចំណាប់អារម្មណ៍ អាចចូលទៅទាញយក នៅក្នុង Play Store បាន៖

 

***ចុចត្រង់នេះ ដើម្បីធ្វើការដោនឡូដ

អញ្ចឹង សម្រាប់ប្រិយមិត្តដែលកំពុងប្រើប្រាស់ម៉ូឌែល Xperia ទាំងប៉ុន្មាន ដែលយើងបាន បង្ហាញពីខាងលើនោះ  គឺអាចទាញយក ដោយសេរី ព្រោះវាមិនមាន គិតថ្លៃនោះទេ។ អូ... មួយទៀត កុំភ្លេចទៅមើលរឿង Venom ផងណា ដើម្បីអោយដឹងថា វាសាហាវស្រៀវ សាច់ប៉ុនណា!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: Xperia Blog Tag: កម្មវិធី-ហ្គេម