CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​តម្រុយ​ថ្មី​មួយ ដែល​អ្នក​គួរ​ដឹង​ពី​កាមេរ៉ា​ខាង​ក្រោយ​របស់ Galaxy S10

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សម្រាប់ប្រិយមិត្តដែលតែងតែតាមដាន ព័ត៌មានទាក់ទងនឹងបច្ចេកវិទ្យាស្មាតហ្វូន ប្រាកដជាបានដឹងរួចមកហើយថា ក្រុមហ៊ុន Samsung បានលោតចូលការតម្លើង កាណុងកាមេរ៉ាខាងក្រោយ ឡើងដល់ទៅ 3 គ្រាប់ ដូចស្មាតហ្វូនកំពូលៗ របស់ក្រុមហ៊ុន មួយចំនួនអញ្ចឹង ដោយមិនរង់ចាំដល់ឆ្នាំ ក្រោយឡើយ។ ចំពោះម៉ូឌែល ទូរសព្ទនោះគឺ Galaxy A7 ស៊េរីឆ្នាំ 2018 ដែលស្ថិតក្នុង លំដាប់ល្អបង្គួរ មិនមែនជាស្មាតហ្វូនលំដាប់ កំពូលនោះទេ ហើយម៉ូដកាមេរ៉ារបស់វា ក៏មានរចនាបថប្លែក ខុសពីម៉ូឌែល Galaxy ផ្សេងៗ ផងដែរ។

តាមពិត មានអ្នកគាំទ្រជាច្រើន សឹងតែមិននឹកស្មានថា Samsung ហ៊ានបញ្ចេញស្មាតហ្វូន លំដាប់ល្អបង្គួរ មានកាណុងកាមេរ៉ា ខាងក្រោយឡើងដល់ 3 គ្រាប់ សម្រាប់នៅចុងឆ្នាំ 2018 នេះឡើយ ដោយគេបានរំពឹងថា ទូរសព្ទលោតចូល ការបំពាក់កាមេរ៉ា 3 គ្រាប់ អាចនឹងត្រូវតម្លើង នៅលើខ្សែស្រឡាយម៉ូឌែល Galaxy S10 នៅដើមឆ្នាំ 2019 ឯណោះ ទៅវិញទេ។

 

ពាក់ព័ន្ធនឹងការរំពឹងទុកខាងលើ គឺថានៅក្នុងពេលនេះ ស្រាប់តែមានរបាយការណ៍ថ្មីមួយ បានបង្ហាញពីចំនុចមួយផ្នែក នៃកាមេរ៉ាខាងក្រោយទាំង 3 គ្រាប់ របស់ទូរសព្ទស៊េរី Galaxy S10។ យោងទៅតាមការបង្ហាញ បានអោយឃើញថា កាមេរ៉ាទាំង 3 គ្រាប់នេះ គឺមានមួយគ្រាប់ទំហំ 12 មេហ្គាភិចស៊ែល ជាកាមេរ៉ាគោល មាន Dual Aperture f/1.7 - f/2.4 ឯគ្រាប់កាមេរ៉ា មួយទៀត មានទំហំ 13 មេហ្គាភិចស៊ែល ជាលេនប្រភេទ Telephoto មានកម្រិត Aperture f/2.4 ហើយកាមេរ៉ាទាំង 2 គ្រាប់នេះ គឺមាន OIS ដូចគ្នា។ ចំណែកកាមេរ៉ាមួយគ្រាប់ ចុងក្រោយ មានទំហំ 16 មេហ្គាភិចសែល ជាប្រភេទ Ultra-Wide អាចថតប្លង់ ទូលាយបានដល់ 128 ដឺក្រេ និងមានកម្រិត Aperture f/1.9។

អញ្ចឹង សម្រាប់ចំនុចនេះ វាគ្រាន់តែជាតម្រុយបន្ថែមថ្មីមួយ ដើម្បីអោយអ្នកគាំទ្រ ក៏ដូចជាអ្នក កំពុងរង់ចាំវត្តមាន Galaxy S10 ទាំងអស់ អាចកត់ចំណាំទុកបាន។ យ៉ាងណា វានៅពេលវេលាយូរ គួរសមដែរ ទម្រាំស្មាតហ្វូននេះ ប្រកាសចេញ ជាផ្លូវការ ហើយបើមានដំណឹងអ្វីផ្សេង យើងនឹងធ្វើការអាប់ដេត ជាបន្តទៀត ដល់ប្រិយមិត្តអ្នកអាន ទាំងអស់គ្នា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: ទូរស័ព្ទ