CAMBO REPORT

Popup Advertising5 seconds

រំសាយ​អារម្មណ៍​ជាមួយ​ហ្គេម​ចំអិន​ភីហ្សានេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ធ្លាប់មានអារម្មណ៍ថាចង់បើកហាងភីហ្សាមួយខ្លួនឯងអត់ ព្រោះអ្នកចូលចិត្តញុំាភីហ្សាខ្លាំងពេកចឹង។ សូម្បីតែខ្ញុំផ្ទាល់ ក៏ចូលចិត្តញុំាភីហ្សាដែរ ហើយយើងក៏ចង់ណែនាំ ហ្គេមមួយ ដល់មិត្តអ្នកអាន ដែលចូលចិត្តភីហ្សា បានលេងកម្សាន្ត។ ហ្គេមមួយនេះមានឈ្មោះថា Good Pizza, Great Pizza មានរបៀបលេង បែបស្មុគស្មាញបន្តិច ព្រោះហ្គេមនេះ តម្រូវឲ្យអ្នកលេងដើរតួអង្គ ជាអ្នកធ្វើភីហ្សា ដល់ភ្ញៀវដែលមក កុម្ម៉ង់ទិញ ហើយមានតែយើងម្នាក់ ឯងប៉ុណ្ណោះ ជាអ្នកលក់ ដូច្នេះត្រូវរហ័សរហួន និងស្គាល់ពីគ្រឿងគ្រៅ សម្រាប់ធ្វើភីហ្សាទាំងអស់ ទើបយើងធ្វើវាចេញ មកបានល្អ ដើម្បីធ្វើឲ្យអតិថិជន ពេញចិត្ត។ 

ក្នុងចំណោមនោះ មានអតិថិជនគ្រប់ជាតិសាសន៍ជាង 80 នាក់ខុសៗគ្នា មកកុម្ម៉ង់ភីហ្សារបស់អ្នក ដូច្នេះការកុម្ម៉ង់របស់ពួកគេ ក៏ខុសៗគ្នាផងដែរ។ សម្រាប់មិត្តអ្នកអាន ដែលចាប់អារម្មណ៍ ចង់លេង អាចទាញយកបាន ចំពោះស្មាតហ្វូនដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការ iOS និង Android

 

 

សកម្មភាពលេងហ្គេម៖ 

 

 

 

សរុបមក នេះជាហ្គេមមួយ ជំរុញទឹកចិត្តដល់អ្នកចូលចិត្តញុំាភីហ្សា ឲ្យឈានដល់ការបង្កើត ជាហាងផ្ទាល់ខ្លួន និងការបង្ហាត់បង្រៀនពី របៀបធ្វើភីហ្សាផងដែរ ដូច្នេះអ្នកលេងបានទាំងចំណេះ និងយល់បានកាន់តែច្បាស់ ពីរបៀបធ្វើភីហ្សា ព្រោះចេះញុំា ត្រូវតែចេះធ្វើ ទើបជាការ ប្រសើរបំផុត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: App Store, Play Store Tag: កម្មវិធី-ហ្គេម