CAMBO REPORT

Popup Advertising5 seconds

Opera Touch ចេញ​ហើយ សម្រាប់​ម្ចាស់ iPhone X/XS/XR មាន​ភាព​ងាយ​ស្រួល​ដោយ​ប្រើ​ដៃ​ម្ខាង

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កម្មវិធីប្រើប្រាស់អ៊ិនធឺណិត ឬភាសាបរទេសហៅថា Browser នៅលើប្រព័ន្ធ ប្រតិបត្តិការមានច្រើនគួរសមដែរ ដែលវាមានមុខងារ ប្រហាក់ប្រហែលគ្នាច្រើន ខ្លះក៏ប្រសើរជាង ខ្លះមានសុវត្ថិភាពជាង ជាដើម ។ល។ ជាក់ស្ដែង Browser ឈ្មោះថា Safari គឺជាកម្មវិធីសម្រាប់ឆែក អ៊ិនធឺណិតរបស់ Apple ផ្ទាល់ ដែលមានអ្នកប្រើប្រាស់ វាច្រើន តែអ្នកត្រូវប្រើដៃពីរដើម្បីបញ្ជាទៅលើការ គ្រប់គ្រងទាំងមូល ហេតុដូច្នេះ បើអ្នកកំពុងប្រើប្រាស់ iPhone X, iPhone XS, XS Max និង iPhone XR បើចង់បញ្ជាតែដៃម្ខាង វារាងពិបាកបន្តិច។

យ៉ាងណាក៏ដោយសម្រាប់អ្នកដែលចង់ប្រើតែដៃម្ខាងក្នុងការគ្រប់គ្រង ឬបញ្ជាទៅលើការឆែកអ៊ិនធឺណិតលេង នៅលើ iPhone ទាំង 4 ជម្រើសខាងលើ អ្នកគួរតែចូលទៅ App Store ហើយទាញយក Opera Touch ដើម្បីយកមកប្រើប្រាស់ បានចាប់ពីពេលនេះ តទៅ។ Opera Touch ត្រូវបានបង្កើតឡើង យ៉ាងពិសេសម្រាប់ម្ចាស់ iPhone ជំនាន់ថ្មី ដែលផ្ដល់នូវបទពិសោធន៍ ងាយស្រួលក្នុងការ គ្រប់គ្រង់ កំណត់ និងបញ្ជា ដោយប្រើតែដៃម្ខាងបាន ពុំចាំបាច់ តម្រូវឲ្យចុចប៊ូតុងផ្សេងៗ បន្ថែម។ ក្រៅពីបទពិសោធន៍ប្រើប្រាស់ ងាយស្រួល Opera Touch ក៏មានមុខងារថ្មី មួយឈ្មោះថា Flow ជាបច្ចេកវិទ្យាថ្មី ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ធ្វើការបញ្ជូន Link រូបភាពវីដេអូ ឬក៏កំណត់ត្រាផ្សេងៗ ទៅកាន់ Opera Browser ដែលរត់នៅលើ ម៉ាស៊ីនកុំព្យូទ័រយួរដៃ របស់ពួកគេបានផងដែរ ដែលចំនេញពេលវេលា ហើយមានភាព ងាយស្រួល។

សម្រាប់ប្រិយមិត្តដែលនៅប្រើប្រាស់ iPhone 8 ចុះក្រោម ជា iPhone មានប៊ូតុង Home ក៏អាចតម្លើង Opera Touch នេះ យកមកប្រើប្រាស់ បានផងដែរ ដើម្បីទទួលបានបទពិសោធន៍ល្អៗ ជាមួយល្បឿនលឿន ពិសេសមាន UI ទាក់ទាញ។ ចង់ដឹងថា Opera Touch មានអ្វីថ្មី ហើយប្លែកជាង Safari, Google Chrome, Firefox យ៉ាងណានោះ អាចចុច Link ខាងក្រោមដើម្បី Download យកមកប្រើប្រាស់បាន ដូចខាងក្រោម៖

 

ទាញយក Oper Touch


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: App Store Tag: កម្មវិធី-ហ្គេម