CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​ឧបករណ៍​វាយ​អក្សរ​សម័យ​ថ្មី ដែល​ងាយ​ស្រួល​យក​តាម​ខ្លួន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នេះជាឧបករណ៍វាយអក្សរដែលជាជំនាន់ក្រោយមួយទៀត បន្ទាប់ពី Freewrite ទទួលបានគាំទ្រច្រើន។ ជំនាន់នេះ មានទំងន់កាន់តែស្រាល និងកាន់តែងាយស្រួល ក្នុងការវាយអក្សរ ជាងម៉ូឌែលមុនទៅទៀត។ យើងអាចហៅ វាបានថា Freewrite Traveler មានរូបរាងតូចច្រឡឹង បង្កើតឡើងមក សម្រាប់អ្នកចូលចិត្ត សរសេរ Blog ឬសរសេរអត្ថបទផ្សេងៗ និងអាចទុកឯកសារ ដែលបានសរសេររួចនោះ នៅលើ Cloud បានទៀតផង។ 

ឧបករណ៍នេះមានទំងន់ 1.8 ផោន ស្រាលជាងម៉ូឌែលជំនាន់មុន ដែលមានទំងន់ដល់ទៅ 4 ផោន។ វាក៏មានមកជាមួយក្តារចុច ពេញលេញ អាចឲ្យអ្នកប្រើប្រាស់ វាយអក្សរបានស្រួល និងអេក្រង់របស់វា ជាប្រភេទអេក្រង់ E Ink ទំហំ 6 អ៊ីញ រីឯការសាកថ្មតាមរន្ធ USB C គឺថ្មចូលបានលឿន និងកាន់ថ្មបានយូរផងដែរ។ ចំពោះការសាកបញ្ចូលថ្មពេញម្តងៗ វាអាចប្រើប្រាស់ បានដល់ 30 ម៉ោងឯណោះ ព្រោះតែអេក្រង់របស់វា ស៊ីភ្លើងតិចមែនទែន។ ការដាក់លក់ដំបូង នៅលើវេបសាយ Indiegogo គឺក្នុងតម្លៃ 269 ដុល្លារ និងបន្ទាប់មកទៀត វាក៏ត្រូវបានដាក់លក់ តាមទីផ្សារក្នុងតម្លៃ 599 ដុល្លារឯណោះ។ វាមានមកជាមួយ ជម្រើសពណ៌ស និងពណ៌ខ្មៅ សម្រាប់ឲ្យអ្នក ប្រើប្រាស់ជ្រើសរើស។ ចំពោះរាល់ឯកសារ ដែលបានសរសេររួច អ្នកប្រើប្រាស់អាចទុកវា នៅលើពពករបស់ Dropbox, Google Drive, Everynote និង Postbox ជាដើម ដូច្នេះអ្នកប្រើប្រាស់ អាចធ្វើការបើកមើល ឬកែឯកសារ ពួកគេបានបានភ្លាមៗ ជាមួយការភ្ជាប់បណ្តាញ ជាមួយស្មាតហ្វូន ផ្សេងៗ។ 

 

 

វីដេអូខាងក្រោម៖ 

 

 

 

សរុបមក មានឧបករណ៍មួយហៅថា Freewrite Traveler មានរូបរាងតូចច្រឡឹង បង្កើតឡើង ជាពិសេស សម្រាប់អ្នកឧស្សាហ៍ វាយអក្សរ ដូចជាការសរសេរ Blog ទូទៅជាដើម ទើបក្រុមភ្នាក់ងារនេះ បង្កើតវាឡើង តែទាស់ត្រង់តម្លៃ របស់វាថ្លៃបន្តិច ព្រោះថាបើតម្លៃប៉ុណ្ណោះ គេយកប្រាក់ទៅទិញ Laptop យកមកប្រើប្រាស់ហើយ គ្រាន់តែ ឧបករណ៍នេះ វាងាយស្រួលយកតាមខ្លួន និងមានទំងន់ស្រាលជាងបន្តិច ជាពិសេសអាចប្រើប្រាស់ បានយូរម៉ោង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ