CAMBO REPORT

Popup Advertising5 seconds

Google បញ្ចេញ​កំណែ Update ថ្មី ដោះ​ស្រាយ​បញ្ហា​សាក​ថ្ម​លឿន​លើ Pixel និង Pixel XL ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីប៉ុន្មានខែមុននេះ បន្ទាប់ពីក្រុមហ៊ុន Google បើកឲ្យអតិថិជនរបស់ខ្លួន ដែលប្រើប្រាស់ស្មាតហ្វូន Google Pixel និង Google Pixel XL ដែលបានចេញ កាលពីឆ្នាំ 2016 កន្លងទៅ ឡើងការ Update ផ្ដាច់ខ្លួនពី Android Oreo ទៅកាន់ Android Pie 9.0 បានធ្វើឲ្យម៉ាស៊ីនមួយចំនួន (មិនមែនទាំងអស់) ទទួលរងនូវ បញ្ហាពាក់ព័ន្ធទៅនឹង ការសាកថ្ម ដោយម្ចាស់ Google Pixel និង Pixel XL មួយចំនួនបានធ្វើការ រាយការណ៍មកថា ស្មាតហ្វូនរបស់ខ្លួន បានបាត់បង់មុខងារ សាកថ្មល្បឿនលឿនហើយ បើទោះបីជាផ្លាស់ប្ដូរ ក្បាលឆ្នាំងសាក និងខ្សែហ្ស៊ីនក៏ដោយ។

ជុំវិញបញ្ហានោះ ក្រុមហ៊ុន Google ក៏បានធ្វើការឆ្លើយតបទៅនឹងបញ្ហា ដែលបានដាក់មក រួចបានធ្វើការសន្យា ជាមួយនឹងការដោះស្រាយ បញ្ហានៅកំណែ Update លើកក្រោយ រហូតមកដល់ដើម ខែតុលានេះ Google បានបើកឲ្យអតិថិជនខ្លួន ជាម្ចាស់ Pixel និង Pixel XL ទាំងអស់ធ្វើការ Update ឡើងជំនាន់ Version ថ្មីមួយទៀតហើយ ដែលវានឹងធ្វើការ ដោះស្រាយបញ្ហាសាកថ្មនោះ ឲ្យដំណើរការដូចដើមវិញ អាចធ្វើការសាកថ្ម ជាមួយដុំសាកចេញពីប្រអប់ ឬដុំសាកម៉ាកផ្សេងៗ ដែលប្រើប្រាស់មុខងារ Quick Charge។ ជាងនេះទៅទៀត Google ក៏បានធ្វើការបន្ថែមមក ជាមួយនឹងការដោះស្រាយ បញ្ហាតូចៗផ្សេងទៀត ដែលធ្វើឲ្យម៉ាស៊ីន រត់បានស្រួលជាងមុន អមមកជាមួយនឹងការ អាប់ដេតប្រព័ន្ធសុវត្ថិភាព ប្រចាំខែតុលា ដើម្បីធានាបាននូវការ ប្រើប្រាស់កាន់តែមានសុវត្ថិភាព។

ហេតុដូច្នេះសម្រាប់ប្រិយមិត្ត ជាម្ចាស់របស់ស្មាតហ្វូនទាំងពីរ អាចចាប់ផ្ដើមធ្វើការ Update ប្រព័ន្ធប្រតិបត្តិការរបស់លោកអ្នក ចាប់ពីថ្ងៃនេះតទៅហើយ ដោយវាធ្វើឡើងតាមរយេៈ OTA ឬ Over the Air តាមរយៈ Settings របស់ទូរស័ព្ទ ដោយចូលទៅកាន់ System > Advanced > System Update ជាការស្រេច។ គួរបញ្ជាក់ផងដែរថា សម្រាប់អ្នកដែលនៅមិនទាន់ ទទួលបានកំណែ Update ថ្មីនេះ អាចសាកល្បងធ្វើការផ្លាស់ប្ដូរ VPN ឬរង់ចាំរយៈពេលខ្លី បន្ថែមទៀតដើម្បីអាច Update បាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ទូរស័ព្ទ