CAMBO REPORT

Popup Advertising5 seconds

Laptop សំបក​ស្រោប​ពី​ស្បែក​របស់ HP ជា​ការ​បង្កើត​ប្រវត្តិ​សាស្រ្ត​ថ្មី!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុនផលិតកុំព្យូទ័រម៉ាកសញ្ញា HP តែងតែចាប់ផ្តើមធ្វើអ្វីដែលប្លែក និងថ្មី ដល់ម៉ូឌែល Laptop របស់ពួកគេ ដោយពេលកន្លងមក យើងធ្លាប់តែបានឃើញពី Laptop របស់ក្រុមហ៊ុនផ្សេងៗ ចេញមកមានតួខ្លួន អាលុយមីញ៉ូម និងខ្លះមានតួខ្លួនជាជ័រ តែលើកនេះ Laptop របស់ HP ចេញមកមានសំបក ស្រោបពីស្បែកវិញម្តង ដូចជាស្រោមការពារ Laptop នេះអញ្ចឹង ដែលយើងអាចឃើញបាន នៅក្នុងរូប ខាងក្រោមនេះ។ 

នេះជា Laptop ម៉ូឌែល Spectre Folio មួយស៊េរីទៀត ជាប្រភេទ Laptop 2-in-1 មានសំបកស្រោបស្បែក ដែល HP អះអាងថា ថាមពលថ្មរបស់វា អាចកាន់ថ្មបានដល់ 18 ម៉ោង នៅពេលសាកពេញម្តងៗ, គ្រឿងខាងក្នុង Laptop នេះ ប្រើប្រាស់ Core i7 Processor ជំនាន់ទី 8, រ៉េមទំហំ 8GB, អង្គចងចាំ 256GB ប្រភេទ SSD ។ អេក្រង់របស់វាទំហំ 13.3 អ៊ីញ អាចបង្ហាញរូបភាព បានដល់កម្រិត Full HD 1080p ។ បន្ទាប់ពីនេះ នៅមានម៉ូឌែលមួយទៀត ដែលមានអេក្រង់ អាចបង្ហាញរូបភាព ដល់កម្រិត 4K និងត្រៀមចេញ នៅចុងឆ្នាំនេះផងដែរ។ 

សម្រាប់ការប្រើប្រាស់ អ្នកប្រើអាចថាច់ប្រើប្រាស់លើ អេក្រង់បាន និងអាចកាច់ក្តារចុចចេញមក ដើម្បីងាយស្រួល វាយអក្សរក៏បាន តាមការពេញចិត្ត ព្រោះវាជាប្រភេទ 2-in-1 ដែលយើងអាចហៅវាថាជា Laptop កូនកាត់។ អ្នកប្រើក៏អាចកាច់ បញ្ឈរបាន ដើម្បីងាយស្រួលមើលវីដេអូ ដោយនិយាយរួមទៅ ការប្រើប្រាស់របស់វា បានច្រើនបែប សម្រាប់មនុស្សគ្រប់វ័យ ទាំងអ្នកជំនួញ និងអ្នកសិក្សា។ តួខ្លួនរបស់ Laptop នេះ ពិតជាស្តើងមែនទែន ដោយនៅផ្នែកខាងឆ្វេង យើងឃើញមាន រន្ធដោតកាស និងរន្ធដោត USB C មួយ និងនៅផ្នែកខាងស្តាំ យើងឃើញមានរន្ធដោត USB C ចំនួនពីរទៀត។ 

 

HP គ្រោងដាក់លក់ Laptop នេះ នៅលើវេបសាយ Best Buy និងវេបសាយ HP តែម្តង ជាមួយជម្រើសម៉ូឌែល Core i5 មានតម្លៃ 1,299 ដុល្លារ និងជម្រើសម៉ូឌែល Core i7 មានតម្លៃ 1,399 ដុល្លារ នៅមានមួយម៉ូឌែលទៀត Core i7 អាចប្រើស៊ីមកាតបាន មានតម្លៃ 1,499 ដុល្លារ និងចុងក្រោយ មួយម៉ូឌែលទៀត អេក្រង់កម្រិត 4K ត្រៀមដាក់លក់នៅខែធ្នូ ជាមួយការស្រោបស្បែក ពណ៌កាហ្វេ តែយើងមិនទាន់ដឹងតម្លៃនៅឡើយ។

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: កុំព្យូទ័រ