CAMBO REPORT

Popup Advertising5 seconds

លេច​ចេញ​មាន​អ្នក​លក់ CPU Intel Core i9-9900K ក្នុង​តម្លៃ​ក្រោម 600$

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កំពូលឈីប CPU របស់ក្រុមហ៊ុន Intel សម្រាប់ប្រើប្រាស់ជាមួយនឹងម៉ាស៊ីន Desktop សម្រាប់លេងហ្គេម ត្រៀមនឹងចេញលក់ក្នុងទីផ្សារ នាដើមឆ្នាំក្រោយនេះ លោតដល់ជំនាន់ទី 9 ហើយ ដោយសម្រាប់ម៉ូឌែល ដែលលេចធ្លោជាងគេ និងឈរនៅលើតារាងកំពូល ដែលក្រុមហ៊ុន Intel បានឆ្លើយតបទៅនឹងឈីប CPU របស់ AMD នោះគឺ Core i9 លេខ 9900K ជាខួរក្បាលថ្មី ដែលមានគ្រាប់ Core ចំនួន 8 និង Threads ដល់ 16 ដំបូងគេបំផុតរបស់ intel ដែលអាចរត់ដល់ ល្បឿន 5000MHz ឬ 5.0GHz។

CPU Intel Core i9-9900K នេះ បានបែកធ្លាយប៉ុន្មានដងមកហើយ ជុំវិញលក្ខណៈសម្បត្តិខ្លះៗ របស់វា តែលើកនេះវាលេចចេញម្ដងទៀត ជាមួយនឹងរូបរាង ប្រអប់បែបថ្មីប្លែក ដែលជាការឆ្លើយតប ផងដែរពីក្រុមហ៊ុន Intel ទៅកាន់ក្រុមហ៊ុន AMD ដែលមានការវេចខ្ចប់ ប្រអប់ទាក់ទាញ។ ជាមួយនឹងការបែកធ្លាយនេះ ប្រភពដដែល បានបន្តឲ្យដឹងថា ឈីប Intel Core i9-9900K ត្រូវបានគេបង្ហោះលក់ ក្នុងតម្លៃ 582.50$ នៅលើគេហទំព័រ ទីផ្សារអេឡិចត្រូនិច Online ហៅថា eBay ដែលត្រៀមនឹងប្រកាស ចេញនៅក្នុងពេលឆាប់ៗ ខាងមុខ ហើយអាចនឹងចេញលក់ ក្នុងទីផ្សារយ៉ាងយូរបំផុត នៅដើមឆ្នាំក្រោយ។

ជាមួយនឹងការមកដល់នេះឈីប CPU ជំនាន់ទី 9 ថ្មីនេះផងដែរ Intel ក៏មាននូវឈីប ផ្សេងៗទៀត ដែលត្រៀមនឹងចេញលក់ ជាមួយគ្នាផងដែរ ដែលវាមានល្បឿនប្រសើរ ជាងជំនាន់ទី 8 និងស៊ីភ្លើងតិច ទៅតាមការជ្រើសរើស ដូចខាងក្រោម៖

CPU ទាំង 13 ម៉ូឌែលខាងលើនឹងត្រូវប្រកាសចេញសម្រាប់ប្រើប្រាស់ ជាមួយនឹងម៉ាស៊ីន Desktop មានច្រើនជម្រើស ច្រើនលេខ ទៅតាមតម្រូវការ ជាក់ស្ដែងរបស់អតិថិជន ដោយវានៅមិនទាន់ រាប់បញ្ចូលឈីបសម្រាប់ប្រើប្រាស់ នៅលើំម៉ាស៊ីន Laptop នោះទេ។ សម្រាប់ប្រិយមិត្ត ដែលត្រៀម ឬគ្រោងតម្លើងម៉ាស៊ីនធំៗ សម្រាប់លេងហ្គេម ឌីហ្សាញ ឬកាត់ត បើអាចរង់ចាំបាន មួយរយៈពេលទៀត គឺល្អ ព្រោះ CPU ជំនាន់ទី 9 នេះ វាមានល្បឿនប្រសើរជាង ស៊ីភ្លើងតិច សាកសមជាមួយនឹងក្រាហ្វិច ស៊េរីថ្មីរបស់ nVIDIA ផងដែរ តែបើមិនអាច រង់ចាំបាន CPU ជំនាន់ទី 8 កំពុងចុះថ្លៃ ជាពេលវេលាល្អ សម្រាប់ពិចារណាផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: Tom's Hardware Tag: កុំព្យូទ័រ