CAMBO REPORT

Popup Advertising5 seconds

មិន​មែន​មាន​តែ iPhone XS និង XS Max ឡើយ ដែល​ជួប​បញ្ហា​សាក​ថ្ម​មិន​ចូល ម៉ូឌែល​ផ្សេង​ៗ​ក៏​ដូច​គ្នា

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីពេលថ្មីៗនេះ យើងបានទទួលព័ត៌មានមួយបង្ហាញថា iPhone XS និង iPhone XS Max ដែលទើបនឹងបាន ចេញលក់ ជាផ្លូវការបានមួយសប្តាហ៍ ជាងមកនេះ កំពុងជួបបញ្ហាសាកបញ្ចូលថ្ម។ យោងទៅតាមការ Report ពីអ្នកប្រើប្រាស់មួយចំនួន លើស្មាតហ្វូនទាំង 2 ម៉ូឌែលនោះ គឺនៅពេលបញ្ចូលដោតឌុយ បញ្ចូលថាមពល គឺសាកមិនចូល លុះត្រាតែយើង ថាច់អេក្រង់ 2 ដង ដើម្បីដាស់អេក្រង់ ទើបថាមពលចូល និងម៉ូឌែលខ្លះទៀត សាកបញ្ចូលថ្ម គឺមិនចូលតែម្តង។

វាបានក្លាយជាប្រធានបទ ដ៏ក្តៅគគុកមួយ សម្រាប់ប្រិយមិត្ត iOS ជាពិសេសម្ចាស់ iPhone XS និង iPhone XS Max ហ្នឹងតែម្តង ថាបញ្ហានេះ វាបណ្តាមកពី Software ឬមកពីការតម្លើងទៅ iOS 12។

 

ឥលូវនេះ ស្រាប់តែបានរបាយការណ៍ថ្មីមួយ បានបញ្ជាក់ថា ចំពោះបញ្ហាសាកថ្ម មិនចូលថាមពលនេះ មិនមែន កើតឡើងតែ នៅលើម៉ូដែល iPhone XS និង iPhone XS Max នោះទេ ដោយគេបានបន្ថែមថា សម្រាប់ទូរសព្ទ iPhone ម៉ូឌែលក្រៅពីទាំង 2 ខាងលើនេះ ក៏ជួប្រទះបញ្ហាសាកថ្ម មិនចូលដូចគ្នា។ ជាក់ស្តែង បញ្ហានេះ គឺបានកើតឡើងតែ នៅក្នុងតំបន់ និងប្រទេសមួយចំនួនប៉ុណ្ណោះ ហើយក៏មិនមែនគ្រប់ម៉ាស៊ីន iPhone នោះដែរ។ យ៉ាងណា នៅក្នុងប្រទេសយើង ក៏មិនទាន់មានម្ចាស់ iPhone XS និង iPhone XS Max ណា បានជួបប្រទះបញ្ហា សាកថ្មមិនចូលនេះ នៅឡើយទេ ហើយពួកគាត់ ក៏មិនផ្សងជួបរឿង នេះដែរ។

ដូចដែលយើងធ្លាប់បានបញ្ជាក់ម្តងរួចមកហើយថា ប្រសិនបើមិត្តអ្នកអាន ជួបប្រទះបញ្ហាបែបនេះ គួរតែរង់ចាំកំណែអាប់ដេត iOS 12.1 ដែលនឹងធ្លាក់មកឆាប់ៗនេះ និងកុំទាន់អាលយក ទៅឲ្យជាងជួសជុលអី ដើម្បីកុំឲ្យអស់លុយ ឬចាញ់បោកជាង ព្រោះភាគច្រើន នេះអាចមកពីបញ្ហា Software ជាជាងបញ្ហា Hardware ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: Cambo Report Tag: ទូរស័ព្ទ