CAMBO REPORT

Popup Advertising5 seconds

OnePlus អាច​នឹង​បន្ត​ចេញ​ជម្រើស​ពណ៌ Midnight Black និង​ពណ៌ Mirror Black សម្រាប់ OnePlus 6T ដដែល

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

អាចនិយាយបានថា នៅមិនយូរទៀតនោះទេ ដែលក្រុមហ៊ុន OnePlus នឹងធ្វើការប្រកាសចេញវត្តមាន ស្មាតហ្វូនម៉ូឌែល OnePlus 6 ជាផ្លូវការហើយ។ ក្នុងនោះ ប្រិយមិត្តអ្នកអាន ទាំងអស់គ្នា ក៏ប្រហែលជាបានដឹង ពីរចនាបថរូបរាង និងលក្ខណៈសម្បត្តិសំខាន់ៗ មួយចំនួន នៃទូរសព្ទជំនាន់ថ្មីនេះ រួចមកហើយដែរ តាមរយៈការចុះផ្សាយពី ក្រុមការងារ ខេមបូ រីផត របស់យើង។

ប៉ុន្តែនៅក្នុងថ្ងៃនេះដែរ ស្រាប់តែមានប្រភពមួយ បានបង្ហាញនូវតម្រុយថ្មី ទាក់ទងនឹងពណ៌ ដែលក្រុមហ៊ុន OnePlus អាចនឹងត្រៀមបំពាក់ លើម៉ូឌែល 6T ដើម្បីសម្រាប់អោយ អតិថិជន ពិចារណាជាមុន ទម្រាំចេញប្រកាស ជាផ្លូវការ។ យោងទៅតាមរូបភាព ដែលបានបង្ហោះមក បានអោយឃើញថា ទូរសព្ទម៉ូឌែល OnePlus 6T ជំនាន់ថ្មីនេះ នឹងមានជម្រើសចំនួន 2 ពណ៌ រួមមានពណ៌ Midnight Black និងពណ៌ Mirror Black។ សម្រាប់ការរចនាម៉ូត ខ្នងខាងក្រោយ នៃពណ៌ទាំង 2 នេះ ប្រិយមិត្តប្រហែលជាធ្លាប់បាន ឃើញលើម៉ូឌែល OnePlus 6 រួចមកហើយ ដែលមានន័យថា ចំពោះពណ៌ Midnight Black និងពណ៌ Mirror Black នេះ ក្រុមហ៊ុន OnePlus អាចនឹងបន្តចេញជម្រើសពណ៌ ទាំងនេះ លើម៉ូឌែល 6T ដដែល។ 

គួររំលឹកបន្តិចថា ស្មាតហ្វូនម៉ូឌែល 6T នេះ អាចនឹងត្រូវបានក្រុមហ៊ុន OnePlus ធ្វើការដាក់បង្ហាញវត្តមាន ជាផ្លូវការ នៅថ្ងៃទី 17 ខែតុលា ឆ្នាំ 2018 ឆាប់ៗខាងមុខ។ ក្នុងនោះ គេបានរំពឹងថា OnePlus 6T អាចនឹងមានពណ៌ បន្ថែមផ្សេងទៀត តែយើងមិនទាន់ដឹងថា ពណ៌អ្វី នៅឡើយទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: ទូរស័ព្ទ