CAMBO REPORT

Popup Advertising5 seconds

Redmi 6 និង Redmi 6A អាច​ឡើង​ទៅ MIUI 10 ជំនាន់​សកល Stable ជា​ផ្លូវ​ការ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

រហូតមកដល់ពេលនេះ ក្រុមហ៊ុន Xiaomi បានដាក់ចេញនូវកំណែអាប់ដេត ឡើងទៅ MIUI 10 ដើម្បីបន្ថែមភាព ទាន់សម័យលើផ្នែក Software សម្រាប់ស្មាតហ្វូនមួយចំនួន រួចមកហើយ មិនអោយចាញ់ស៊េរីថ្មីៗឡើយ។ ចំពោះទូរសព្ទ ដែលទទួលបាន MIUI 10 រួមមានម៉ូឌែល Redmi Note 5 Pro, Redmi Note 5, Redmi Y2 និង Mi 5 ចុងក្រោយគេ។  

យ៉ាងណា នាពេលថ្មីៗនេះដែរ ក្រុមហ៊ុន Xiaomi ក៏បានចេញកំណែអាប់ដេត សម្រាប់ស្មាតហ្វូន 2 ម៉ូឌែលទៀត រួមមានម៉ូឌែល Redmi 6 និង Redmi 6A ដែលអាចឡើងទៅ MIUI 10 ជំនាន់សកល Stable ជាផ្លូវការ ដោយក្នុងនោះ ក៏មានម៉ាស៊ីន មួយចំនួនហើយ ដោយកំណែអាប់ដេតនេះ ទម្លាក់តាម OTA ដូចនេះ តំបន់ខ្លះនឹងបានមុន និងខ្លះរង់ចាំបន្ដិច។ ចំណុចដែលសំខាន់ សម្រាប់ MIUI 10 គឺវាកែប្រែមុខមាត់ថ្មី, តម្លើងសមត្ថភាពកាមេរ៉ា ដែលអាចថត Portrait ប្រើកាមេរ៉ាមួយគ្រាប់, មានបច្ចេកវិទ្យា AI នៃដំណើរការ និងបង្កើនល្បឿនប្រើ និងអ៊ីនធើណេត, Ringtone ថ្មីៗ, Icon ផ្លូវកាត់ខាងលើថ្មី និងមុខងារ Multi-Tasking បង្ហាញថ្មី ជាដើម។

សូមបញ្ជាក់ថា នេះជាជំហ៊ានថ្មីមួយទៀត ដែលក្រុមហ៊ុន Xiaomi បានទម្លាក់ចេញនូវ កំណែអាប់ដេតឡើងទៅ MIUI 10 សម្រាប់ស្មាតហ្វូន របស់ពួកគេ។ យ៉ាងណា យើងនឹងរង់ចាំមើល បន្តទៀតថា តើទូរសព្ទរបស់ Xiaomi ម៉ូឌែលណាខ្លះទៀត ដែលនឹងទទួលបាន កំណែបន្ទាប់? 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: ទូរស័ព្ទ