CAMBO REPORT

Popup Advertising5 seconds

ក្រោម 500$ អ្នក​អាច​ទិញ​ម៉ូនីទ័រ 4K ទំហំ 32 អ៊ីញ មាន HDR 10 និង FreeSync ពី LG បាន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន LG បានលូកដៃ កាន់តែជ្រៅនៅក្នុងទីផ្សារ ដែលមានការ ប្រកួតប្រជែងខ្ពស់ហើយ ជាមួយនឹងម៉ូនីទ័រ ស៊េរីថ្មីរបស់ខ្លួន ផ្ដោតសំខាន់ទៅលើតម្លៃ អមមកជាមួយនឹង សមត្ថភាពប្រសើរ ដែលអាចនឹងទទួល បានការចាប់អារម្មណ៍ច្រើនពីទីផ្សារ ក្នុងតម្លៃក្រោម 500$។

 

 

LG 32UK550 ជាម៉ូនីទ័រស៊េរីថ្មី ប្រើប្រាស់ផ្ទាំងបង្ហាញពពួក IPS មានទំហំ 32 អ៊ីញ គែមខ្លី អេក្រង់បែប Wide Screen ជាមួយនឹងកម្រិតបង្ហាញ រូបភាពដល់ 4K ឬស្មើនឹង 3,840 x 2,160p អាចទស្សនាវីដេអូ ដែលមាន HDR10 បង្ហាញពណ៌បានច្បាស់ ដុត មានកម្រិតចាក់ពណ៌ DCI-P3 ដល់ 95% និង sRGB 100% ធ្វើឲ្យអ្នកប្រើប្រាស់ម៉ូនីទ័រនេះ អាចមើលឃើញនូវពណ៌បានច្បាស់ខប់។

 


វាមិនត្រឹមតែល្អសម្រាប់អ្នកឌីហ្សាញ កាត់តវីដេអូ គូរប្លង់នោះទេ សម្រាប់ Gamer ក៏អាចប្រើជាមួយ ម៉ូនីទ័រនេះបានផងដែរ ដោយវាមានមុខងារ FreeSync មករួចជាស្រេច ធ្វើឲ្យក្រាហ្វិចហ្គេមរត់នៅ លើអេក្រង់នេះមានសភាពរលូនល្អ ជាមួយល្បឿន Refresh Rate @60Hz និងល្បឿន Respond Time 4ms។ គួរបញ្ជាក់ប្រាប់ផងដែរថា នៅពេលនេះកម្រិតវីដេអូទំហំ 4K ដែលរត់តាមខ្សែ DisplayPort 1.3 និង HDMI 2.0 ទៅកាន់អេក្រង់កម្រិត 4K គឺលោតអស់ត្រឹម 60Hz ប៉ុណ្ណោះ ដូច្នេះសម្រាប់ការលេងហ្គេម វាអាចត្រឹមទទួលយកបានប៉ុណ្ណោះ ហើយបើអ្នកត្រូវការ លេងហ្គេមល្បឿន Frame ខ្ពស់ អាចជ្រើសរើសឲ្យចំ ម៉ូនីទ័រសម្រាប់យកទៅ លេងហ្គេមតែម្ដង ដូចជាកម្រិត 2K ល្បឿន 144Hz ជាដើម។

 


LG 32UK550 មានរចនាបទសាមញ្ញមែនទែន គឺតួខ្លួនការពារ ដោយជ័រខ្មៅស្វិត ពុំភ្ជាប់មកជាមួយនឹងភ្លើង RGB អាចបង្វែរឆ្វេងស្ដាំបាន តែមិនអាចប្រើបញ្ឈ ឬលើកខ្ពស់បាន និងមានរន្ធតំណរភ្ជាប់ដូចជា DisplayPort 1.2 ចំនួន 1, HDMI 2.0 ចំនួន 2 និង HDCP 2.2 អមជាមួយនឹងរន្ធ បំពងសម្លេងមានកម្លាំង 5W មួយគូរ មកជាប់រួចជាស្រេច។ ចំនុច ដែលនឹងធ្វើឲ្យ LG 32UK550 លេចធ្លោគឺស្ថិត នៅលើតម្លៃ ដែល LG ប្រកាសថាវាក្រោម 500$ ប៉ុណ្ណោះ ជាតម្លៃមួយធូរថ្លៃខ្លាំងមែនទែន សម្រាប់អ្នកកំពុងស្វែងរក ម៉ូនីទ័រថ្មីកម្រិត 4K អេក្រង់ច្បាស់ តែសម្រាប់ថ្ងៃចេញលក់ នៅមិនទាន់ប្រាប់ឲ្យដឹងនៅឡើយទេ!

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: Anandtech Tag: កុំព្យូទ័រ