CAMBO REPORT

Popup Advertising5 seconds

ស្វែង​យល់​ពី​ការ​អាប់​ដេត​ថ្មី​របស់​កម្មវិធី​ថត​សម្លេង​លើ iOS12!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Apple បានបញ្ចេញកំណែអាប់ដេត iOS12 ពេញលេញជាសាធារណៈ នៅថ្ងៃទី 17 ខែកញ្ញា ដែលត្រូវជាថ្ងៃច័ន្ទ ប៉ុន្តែតាមតំបន់នីមួយៗ ទទួលបាន មុនក្រោយគ្នាប៉ុន្មានម៉ោង ដោយអ្នកប្រើប្រាស់ នៅក្នុងស្រុកយើងទទួលបាន កំណែអាប់ដេតនេះ នៅថ្ងៃទី 18 ខែកញ្ញា ម៉ោង 00:00។ ដូច្នេះអ្នកប្រើប្រាស់ ដែលអាប់ដេត ដល់ថ្ងៃទី 18 ទើបអាចអាប់ដេតបាន។ នៅលើ iOS12 នេះ មានកម្មវិធីមួយចំនួនត្រូវបាន​ ផ្លាស់ប្តូររចនាទម្រង់ icon ថ្មី និងរចនាទម្រង់ប្រើប្រាស់ នៅខាងក្នុងនោះថ្មីៗ មួយចំនួនផងដែរ។

 


តួយ៉ាងដូចជាកម្មវិធី ថតសម្លេង Voice Memos ក៏បានផ្លាស់ប្តូរទម្រង់ icon និងទម្រង់ប្រើប្រាស់ ខាងក្នុងមួយចំនួនដែរ ជាពិសេស Apple ក៏បានបន្ថែមនូវមុខងារថ្មីៗ ពីលើមុខងារចាស់ៗមួយចំនួនផងដែរ។ នៅក្នុងកម្មវិធីថតសម្លេងនេះ មានការវិវត្តន៍ថ្មី និងស្រដៀងទៅនឹងកម្មវិធី Photos ដែរ ដោយអ្នកលុប សម្លេងដែលថតនោះ លើកទីមួយ វានឹងលោតចូលក្នុង ធុងសំរាមសិន (Recently Deleted) ដូច្នេះអ្នកអាចទាញ វាយកមកប្រើវិញបាន នៅពេលលុបលើកដំបូង និងចូលទៅកាន់ធុងសំរាមនោះ ដើម្បីលុបម្តងទៀត ដោយមិនអាចយក មកវិញបានទៀត ប្រសិនបើអ្នកបានលុប នៅក្នុងធុងសំរាមនោះ។

 

 

អ្នកប្រើប្រាស់ក៏អាចកំណត់ឲ្យ លុបស្វ័យប្រវត្តិនូវសម្លេង ដែលលុបចោលរួច ដោយពុំចាំបាច់ចូល លុបម្តងទៀតនៅ ក្នុងធុងសំរាមឡើយ។ ទៅលើរបៀបលុបអ្នកអាចធ្វើជាជំហ៊ានៗ តាមខាងក្រោមនេះបាន៖


- ចុចលើសម្លេងដែលថត បានរួចអូសមកឆ្វេង និងឃើញប៊ូតុង Deleted

 

 

- បន្ទាប់ពីលុបរួច អ្នកនឹងឃើញ Recently Deleted ដែលយើងហៅថាធុងសំរាម អ្នកអាចចុចចូល ដើម្បីលុបវាម្តងទៀត ដើម្បីឲ្យសម្លេងនោះ ទៅបាត់ជារៀងរហូត Erase All ឬទាញវាមកវិញ Recover All

 


- របៀបលុបដោយស្វ័យប្រវត្តិ បន្ទាប់ពីអ្នកបានលុបម្តង វាចូលក្នុងធុងសំរាម ដោយចុចចូល Settings > Voice Memos និងរើសរយៈពេលតាម ដែលអ្នកចង់បាន មានលុបភ្លាម, លុបបន្ទាប់ 1 ថ្ងៃ, លុបបន្ទាប់ 7 ថ្ងៃ, លុបបន្ទាប់ 30 ថ្ងៃ និងមិនលុបដោយ ស្វ័យប្រវត្តិ

 


សរុបមក អ្នកប្រើប្រាស់គួរតែយល់ ច្បាស់ពីកម្មវិធីនេះ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នក នៅពេលដែល ចាំបាច់ប្រើប្រាស់ ព្រោះកម្មវិធីនេះមានប្រយោជន៍ខ្លាំង សម្រាប់សិស្សានុសិស្សប្រើ និងអ្នកជំនួញប្រើប្រាស់ ដើម្បីរក្សាទុកការសន្ទនា និងការពន្យល់មេរៀន របស់លោកគ្រូអ្នកគ្រូ នៅពេលអនុញ្ញាត ឲ្យថតសម្លេងណាមួយ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: iPhonehacks Tag: ចំណេះដឹងទូទៅ