CAMBO REPORT

Popup Advertising5 seconds

ហ្គេម​ជិះ​កង់​បែប​ផ្លូវ Off-road បង្កើត​ឡើង​ជា​ពិសេស​សម្រាប់ Biking Lover!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ការជិះកង់ជាការហាត់ប្រាណមួយដ៏ល្អ និងមិនធ្វើឲ្យយើងមាន អារម្មណ៍ធុញទ្រាន់ឡើយនៅពេលជិះកង់ ហើយវាក៏ដូចជា ការជិះកម្សាន្តផងដែរ យើងអាចជិះតាមផ្លូវធម្មតា និងផ្លូវកាត់ព្រៃ ឬផ្លូវតូចៗ ដែលមានឧបសគ្គតិចៗផងដែរ នោះការជិះកង់របស់យើងនឹងកាន់តែជក់ចិត្ត ជាពិសេសអ្នកចូលចិត្ត ជិះកង់ទើបយល់អារម្មណ៍មួយនេះ។ ដូច្នេះទើបខ្ញុំចង់ណែនាំ ហ្គេមជិះកង់មួយនេះ ទុកឲ្យសម្រាប់អ្នកចូលចិត្តកង់ ទុកគ្រាន់កំដរអារម្មណ៍ពេលអផ្សុក។

 


ហ្គេមនេះមានឈ្មោះថា Mtb DownHill Bike: Multiplayer ជាប្រភេទហ្គេមជិះកង់ ដោយរាល់ការបង្ហាញរូបភាព ឲ្យយើងបញ្ជា នឹងឃើញដូចយើង កំពុងជិះកង់មែនទែនអញ្ចឹង។

 

 

ការលេងមានវគ្គជាច្រើន រួមមានវគ្គជិះកាត់តាមដងភ្នំ, ព្រៃស្តុកមានក្រាហ្វិកច្បាស់ មើលឃើញស្រដៀងព្រៃពិតៗ, អាចលេងជាបែបប្រណាំងគ្នា ជាមួយមិត្តភក្តិបាន, មានផែនទីជាង 20 កន្លែង សម្រាប់ជិះលេង, មានអាកាសធាតុប្រែប្រួលបាន 4 រដូវ, កែម៉ូតកង់ទៅតាម ចំណង់ចំណូលចិត្ត និងលេងដោយ Online ក៏បាន Offline ក៏បានទៀតផង។


***ដោនឡូដតាម Play Store | App Store

 


សកម្មភាពលេងហ្គេមនេះ៖

 


 


សរុបមក នេះជាហ្គេមជិះកង់មួយ ដែលមានក្រាហ្វិកច្បាស់ល្អ រាល់ការបង្ហាញរូបភាព ស្រដៀងទៅនឹងទិដ្ឋភាពពិតៗ អាចឲ្យលេងមាន អារម្មណ៍ជាក់ស្តែង និងលេងដោយមិនធុញទ្រាន់ នៅក្នុងនោះ ក៏មានកន្លែង សម្រាប់ជិះជាច្រើន ទុកសម្រាប់អ្នកលេង និងការផ្លាស់ប្តូរអាកាសធាតុ ឲ្យអ្នកលេងប្លែកភ្នែកផងដែរ ដូច្នេះសូមសាកល្បង លេងទាំងអស់គ្នា កុំខានណា។

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: AppStore & PlayStore Tag: កម្មវិធី-ហ្គេម