CAMBO REPORT

Popup Advertising5 seconds

Camfone បាន​រៀប​ចំ​កម្មវិធី​សប្បុ​រស​ធម៌​របស់​ខ្លួន​ នៅ​ក្នុង​សាលា​រៀន​មួយ​ក្នុង​ខេត្ត​កំពង់​ធំ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីថ្ងៃទី 29 ខែកញ្ញា ឆ្នាំ2018 ក្រុមហ៊ុនខេមហ្វូន បានរៀបចំកម្មវិធីសប្បុរសធម៌ ចែកជូនថវិការមួយចំនួន និង សម្ភារៈសិក្សា ជូនដល់ គណៈគ្រប់គ្រង និងលោកគ្រូ/អ្នកគ្រូ ចំនួន ៧នាក់ ព្រមទាំងសិស្សានុសិស្ស នៃសាលារៀនពោធិ៍ខ្ទម្ព ចំនួន 200នាក់ ហើយក៏បានប្រគេនចង្ហាន់ និង ទេយ្យទានដល់ ព្រះសង្ឃដែលគង់ក្នុងវត្តពោធិស្តេចផ្ទុំ នៅភូមិពោធិ៍ខ្ទម្ព ឃុំឈូកខ្សាច់ ស្រុកបារាយ៍ ខេត្តកំពង់ធំ។

 


ក្រុមហ៊ុនក៏បានទទួលរាក់ទាក់ យ៉ាងកក់ក្តៅពីសំណាក់ គណៈគ្រប់គ្រង និងលោកគ្រូ/អ្នកគ្រូ សិស្សានុសិស្សនៃ សាលារៀនពោធិ៍ខ្ទម្ព ដែលនេះអាចនិយាយបាន ថាជាប្រវត្តិសាស្រ្តដែលសាលា បានទទួលនូវកម្មវិធី សប្បុរសធម៌បែបនេះ ។

 

លោកស្រីនាយិកានៃសាលាពោធិខ្ទម្ព ក៏បានទទួលស្វាគមន៍នូវ វត្តមានដ៏ប្រសើរដែលបានអញ្ជើញចូលរួមផ្ទាល់ពីលោកនាយ និង លោកស្រីនាយករង រួមជាមួយបុគ្គលិក គ្រប់លំដាប់ថ្នាក់ទាំងអស់ របស់ក្រុមហ៊ុនខេមហ្វូន ដែលយកចិត្តទុកដាក់ ជួយដល់ប្អូនៗសិស្សានុសិស្ស ដែលខ្វះខាតក្នុងជីវភាពឲ្យ បានចូលសិក្សារៀនសូត្រដូចគេ។

 


ក្នុងជំនួយសប្បុរសធម៌នោះផងដែរគឺ លោកស្រីនាយិកា ទទួលបានទូរស័ព្ទ CamFone Honey Y1 មួយគ្រឿងថវិកាដប់ម៉ឺនរៀល  លោកគ្រូ/អ្នកគ្រូ ទទួលបាន ទូរស័ព្ទ CamFone Parent L1មួយគ្រឿង ថវិកាបួនម៉ឺនរៀល សិស្សានុសិស្សនៃសាលារៀនពោធិ៍ខ្ទម្ព ទទួលបានសម្ភារៈសិក្សា អាវយឺត អាវភ្លៀង ឆ័ត្រ កាកាបស្ពាយ ថវិកាប្រាំពាន់រៀល និង សម្ភារៈផ្សេងៗជាច្រើនទៀត ។

 


ក្នុងនាមជានាយកគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុនខេមហ្វូន បានសំដែងនូវក្តីរីករាយក្រៃលែង ចំពោះកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះគណៈគ្រប់គ្រង និងលោកគ្រូ/អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស នៃសាលារៀនពោធិ៍ខ្ទម្ព ដែលបានអនុញ្ញាតអោយ ក្រុមហ៊ុនខេមហ្វូន រៀបចំកម្មវិធីសប្បុរសធម៌នេះឡើង។

 


ដើម្បីចូលរួមចំណែកជួយ អភិវឌ្ឍន៍សង្គមរបស់យើង ក្រុមហ៊ុនខេមហ្វូនបានប្តេជ្ញា និងកំណត់ផែនការធ្វើកម្មវិធី សប្បុរសធម៌ខេមហ្វូន អោយបានយ៉ាងហោចណាស់ ១ឆ្នាំម្តង។ ឈរលើផែនការយុទ្ធសាស្ត្រ របស់ក្រុមហ៊ុនហ្វូន និងកំលាំងសាមគ្គីយ៉ាងរឹងមាំ ប្រកបដោយសក្តានុពល របស់បុគ្គលិកគ្រប់លំដាប់ថ្នាក់របស់យើង យើងជឿជាក់ថា ក្រុមហ៊ុន នឹងបន្តភាពរីកចំរើន និងឈានមុខលើ ទីផ្សារទូរស័ព្ទដៃ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត។ នៅពេលនោះហើយ ដែលក្រុមហ៊ុននឹង ពង្រីកកម្មវិធីសប្បុរសធម៌ ខេមហ្វូនរបស់យើងអោយកាន់តែធំ និងបានល្អប្រសើរជាងនេះ គោលដៅដើម្បីចូលរួមលើកកំពស់ ការអភិវឌ្ឍន៍សង្គមជាតិ របស់យើងអោយ កាន់តែខ្លាំងឡើងថែមទៀត។

 


 លោកនាយកក្រុមហ៊ុន ក៏បានលើកទឹកចិត្តដល់ក្មួយៗ សិស្សានុសិស្សទាំងអស់ត្រូវខិតខំ យកចិត្តទុកដាក់រៀនសូត្រ ដើម្បីក្លាយខ្លួនជា សិស្សល្អ កូនល្អ ពលរដ្ឋល្អ និងជាទំពាំងស្នងឬស្សី ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ របស់យើងអោយ កាន់តែរីកចំរើន នាពេលអនាគត៕

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: Camfone Cambodia Tag: Lifestyle