CAMBO REPORT

Popup Advertising5 seconds

Apple បញ្ចេញ​វីដេអូ​បែប​កំប្លែង បង្ហាញ​ពី​អេក្រង់​ធំ​របស់ iPhone XS Max

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បើសិនអ្នកជាហ្វេនរបស់ក្រុមហ៊ុនផ្លែប៉ោមនោះ ភាគច្រើនប្រហែលជាបានដឹង ហើយថា សឹងតែជារៀងរាល់សប្តាហ៍ ឬរាល់ខែ ដែលខាង Apple តែងតែធ្វើការបញ្ចេញ វីដេអូពាណិជ្ជកម្មផ្សេងៗ ពាក់ព័ន្ធនឹង iDevices ជំនាន់ថ្មីរបស់ពួកគេ ដូចជាគន្លឹះប្រើប្រាស់ ឬលក្ខណៈសម្បត្តិពិសេសៗ ជាដើម។ ក្នុងនោះ ក៏មានវីដេអូខ្លះ មានលក្ខណៈលាយឡំ បែបកំប្លុកកំប្លែង ដែលធ្វើអោយអ្នក បានទស្សនា សើចសប្បាយ ថែមទៀតផង។

យ៉ាងណា ស្រាប់តែថ្មីៗនេះ Apple ក៏បានបញ្ចេញវីដេអូខ្លី បែបកំប្លែងមួយទៀតហើយ ដោយទាក់ទងជាមួយ iPhone ជំនាន់ថ្មីមួយម៉ូឌែល! តើជាម៉ូឌែលណាទៅ?

ជាការពិតណាស់ ក្រុមហ៊ុនផ្លែប៉ោម បានធ្វើការបញ្ចេញវីដេអូពាណិជ្ជកម្មថ្មី លើ Channel YouTube របស់ពួកគេ មានរយៈពេល 1 នាទី 8 វិនាទី ជាមួយចំណងជើងថា Growth Spurt ហើយវីដេអូនោះ គឺពាក់ព័ន្ធនឹង iPhone XS Max ជំនាន់ចុងក្រោយ។ យោងទៅតាមវីដេអូ បានបង្ហាញថា នៅពេលម្ចាស់ចាប់កាន់ ទូរសព្ទ iPhone XS Max ដើម្បីថតរូបអ្វីមួយ ដូចជាមនុស្ស, សត្វ, របស់ញាំ ឬវត្ថុផ្សេងៗ ជាដើមនោះ វានឹងប្រែមាឌ ប្រែរូបរាង ក្លាយរីកធំ យ៉ាងឆាប់រហ័ស តាមរយៈ iPhone ដែលមានអេក្រង់ធំជាងគេ បង្អស់របស់ Apple លើកដំបូងនេះ។ ម្យ៉ាងវិញទៀត វាក៏អាចអោយអ្នកមើល បានពេញភ្នែក និងពេញចិត្តខុសពី iPhone ម៉ូឌែលផ្សេងៗ ផងដែរ ហើយដើម្បីអោយ កាន់តែច្បាស់ អ្នកអាចទស្សនាវីដេអូ ខាងក្រោមនេះបាន៖

 

 

គួររំលឹកបន្តិចថា៖ iPhone XS Max ជាស្មាតហ្វូនដំបូងគេបង្អស់ ក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន Apple ដែលអេក្រង់ទូរសព្ទ លាតធំខ្លាំងដល់ទៅ 6.5 អ៊ីញ។ ចំនុចដែលសំខាន់នោះ គឺថា iPhone ម៉ូឌែល XS Max នេះ ក៏បានក្លាយទៅជា ផ្ទាំងស៊ីបមួយ ដែលអតិថិជន និងជាពិសេសហ្វេន Apple បានសម្លឹងមើល វាច្រើនជាងគេ ដើម្បីទិញយក ទៅប្រើប្រាស់ ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: Apple Tag: Lifestyle