CAMBO REPORT

Popup Advertising5 seconds

Telegram ជំនាន់ 5.0 ថ្មី ដំណើរ​ការ​រហ័ស ស៊ី​ថ្ម​តិច​ជាង​មុន និង​មាន​សុវត្ថិភាព​កាន់​តែ​ប្រសើរ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមការងារអភិវឌ្ឍន៍កម្មវិធី Telegram ដែលជាបណ្ដាញសង្គម ទំនាក់ទំនង ដ៏មមាញឹកមួយ មានអ្នកប្រើប្រាស់រាប់លាននាក់ នៅពេលបច្ចុប្បន្ន ទើបតែបញ្ចេញកំណែ Update ថ្មីសម្រាប់អតិថិជនខ្លួន ដែលជាម្ចាស់ iPhone, iPad និង iPod Touch ឬនិយាយឲ្យខ្លី សម្រាប់ iOS ហើយ។ កំណែ Update ថ្មីនេះ គឺជាការផ្ដាច់ខ្លួនពីជំនាន់ 4.X.X ឡើងទៅ កាន់ជំនាន់ 5.0 ថ្មី ដែលបានពាំនាំមកនូវ ការកែសម្រួលបន្ថែម ធ្វើឲ្យ Telegram មានល្បឿនកាន់តែរហ័ស និងបទពិសោធន៍ ប្រើប្រាស់ថ្មី ជុំវិញការ ទទួលបាននូវ Notification ដំណឹង។

Telegram ជំនាន់ 5.0 ពុំបានធ្វើការកែប្រែមុខមាត់ថ្មីឡើយ វានៅរក្សារូបរាង ឌីហ្សាញ នៅដដែលអញ្ចឹង គ្រាន់តែល្បឿនរបស់វារហ័សជាងមុន ពិសេសវាស៊ីថ្មតិចជាងមុន បើប្រៀបធៀបទៅនឹង ជំនាន់ចាស់ នេះដោយយោងតាមការ អះអាងរបស់ក្រុមការងារ Telegram។ មួយវិញទៀត Telegram 5.0 ក៏បានកែប្រែធំមួយទៀត ទៅលើការពង្រីកនូវ វិសាលភាពនាំការ ទទួលដំណឹង (Notification) ដែលអនុញ្ញាត ឲ្យអ្នកប្រើប្រាស់ ផ្ដោតអារម្មណ៍ទៅលើអ្វីដែល ពួកគេកំពុងធ្វើ ដោយពុំចាំបាច់ខ្វាយខ្វល់ ទៅលើសារដំណឹង ពេលមកដល់ ទោះបីពួកគេ កំពុងអានសារ មើលរូបភាព ឬវីដេក៏ដោយ។

ជាងនេះទៅទៀត Telegram 5.0 ក៏បានធ្វើការកែសម្រួល Bugs មួយចំនួន ឲ្យវាដំណើរការបានស្រួល ជាងមុន។ អញ្ចឹងសម្រាប់អ្នក ដែលកំពុងប្រើប្រាស់  iDevices រត់ដោយ iOS ហើយប្រើប្រាស់ Telegram សម្រាប់ការងារ អាជីវកម្ម ទំនាក់ទំនងជាមួយ ក្រុមគ្រួសារ មិត្តភក្ដិ និងស្នេហា អាចចាប់ផ្ដើមធ្វើការ Update កម្មវិធី Telegram ឡើងទៅកាន់ជំនាន់ 5.X.X ចាប់ពីថ្ងៃនេះតទៅ បានហើយ! រីករាយជាមួយល្បឿន និងការកែសម្រួលថ្មី!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: កម្មវិធី-ហ្គេម