CAMBO REPORT

Popup Advertising5 seconds

Google បញ្ចេញ WearOS 2.1 ថ្មី ជាមួយ​ការ​បង្កើន​សមត្ថភាព​កាន់​តែ​ប្រសើរ​ជាង​មុន

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ទីបំផុតក្រុមហ៊ុន Google បានប្រកាសចេញនូវកំណែ Update ថ្មី សម្រាប់ម្ចាស់នាឡិកាវៃឆ្លាត ទាំងអស់ ដែលកំពុងរត់ដោយ ប្រព័ន្ធប្រតិបត្តិការ WearOS របស់ក្រុមហ៊ុន ផលិតជាច្រើន ដែលជាដៃគូសហការជាមួយ Google។ យោងតាមប្រភពព័ត៌មាន បានចេញផ្សាយឲ្យដឹងថា ប្រព័ន្ធប្រតិបត្តិការ WearOS ជំនាន់ 2.1 ថ្មី ដែលបានពាំនាំមកជាមួយនឹង មុខងារថ្មីៗ កាន់តែប្រសើរឡើង ថែមមួយកម្រិតទៀត ធ្វើឲ្យនាឡិកាស៊េរីចាស់ និងស៊េរីថ្មី ដែលប្រើប្រាស់ឈីប Qualcomm Snapdragon 2100 ហួសស៊េរី ទទួលបាននូវ អត្ថប្រយោជន៍ល្អៗច្រើន។

ជាមួយ WearOS ជំនាន់ 2.1 នេះ Google បានកែប្រែខ្លាំបំផុត ទៅលើការប្រើប្រាស់ ជុំវិញមុខងារ Gesture ឲ្យរលូន និងមានភាពល្អប្រសើរឡើង ដូចខាងក្រោម៖

 

• ក្រវាសមកស្ដាំ ដើម្បីបើកមុខងារ Proactive Assistant

• ក្រវាសមកឆ្វេង ដើម្បីបើកមុខងារ Google Fit

• ក្រវាសឡើងលើ ដើម្បីមើលផ្ទាំងរបាដំណឹង

• ក្រវាសចុះក្រោម ដើម្បីបើកចូលមុខងារ Quick Settings

 

ជាងនេះទៅទៀត Google ក៏បានធ្វើការកែប្រែទៅលើថ្មឲ្យនាឡិកាវៃឆ្លាត ដែលបានអាប់ដេត ទៅកាន់ជំនាន់ចុងក្រោយនេះ អាចប្រើប្រាស់បានយូរ ជាងមុន និងមានសុវត្ថិភាព ជាមួយនឹង Security Path ថ្មីផងដែរ តែបើនិយាយឲ្យខ្លីទៅ កំណែ Update នេះ មិនមែនជាកំណែ Update ធំនោះទេ ដោយ Google បានតែកែប្រែរបៀប ប្រើប្រាស់ទៅលើ Gesture ឲ្យកាន់តែប្រើសើរ ជាងមុនប៉ុណ្ណោះ។

កំណែអាប់ដេត WearOS 2.1 ថ្មីនេះ នឹងចាប់ផ្ដើមធ្លាក់ឲ្យ Update ហើយសម្រាប់នាឡិកាវៃឆ្លាតបច្ចុប្បន្ន ដែលកំពុងរត់ដោយ WearOS 2.0 តែក្នុងនោះ មាននាឡិកាចំនួន 5 ម៉ូឌែល ដែលមិនអាចឡើង ទៅកាន់ WearOS 2.1 បានរួមមានដូចជា៖ Asus ZenWatch, LG G Watch, Moto 360 ជំនាន់ទី 1, Gear Live និង Sony SmartWatch 3។ ដូច្នេះ សម្រាប់ប្រិយមិត្ត ដែលកំពុងប្រើប្រាស់ នាឡិកាវៃឆ្លាត មិនមែនជាម៉ូឌែល ស៊េរីចាស់ទាំង 5 ខាងលើ អ្នកអាចឆែករកកំណែ Update ចាប់ពីថ្ងៃនេះ តទៅបានហើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: នាឡិកាវៃឆ្លាត