CAMBO REPORT

Popup Advertising5 seconds

Zadak 511 ចេញ RAM DDR4 ដែល​មួយ​ដើម​មាន​មេម៉ូរី​ដល់​ទៅ 32GB

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

RAM ស៊េរីចុងក្រោយគេ បង្កើតឡើងសម្រាប់ម៉ាស៊ីនកុំព្យូទ័រ Desktop គឺជាប្រភេទ DDR4 ដែលមានល្បឿន Bus ខ្ពស់ៗ មានច្រើនម៉ាក ច្រើនជំរើស មានភ្លើង RGB មានដែកត្រជាក់បន្ថយកម្ដៅ រហូតមានដល់ទឹកបន្ថយ កម្ដៅផងដែរ តែ RAM ទាំងនោះ នៅមានទំហំមេម៉ូរី មានកម្រិត នៅឡើយគឺ ធំអស់ត្រឹម 16GB ប៉ុណ្ណោះ។ យ៉ាងណាមិញសម្រាប់ RAM ម៉ាក Zadak ត្រៀមនឹងចេញលក់ ក្នុងទីផ្សារឆាប់ៗខាងមុខនេះវិញ គឺរឹតតែពិសេស ត្រង់ថាវាមានទំហំមេម៉ូរីធំ លោតដល់ 32GB ជាទំហំ 2 ដងនៃ RAM តម្លៃថ្លៃៗ នៅពេលបច្ចុប្បន្ន។

Zadak 511 ជាបន្ទះ RAM DDR4 មានល្បឿន Bus 3200MHz និងស៊ីភ្លើងមួយដើម 1.35V ដែលត្រូវបង្កើតឡើង ដើម្បីយកមកប្រើប្រាស់ ជាមួយនឹង Motherboard ស៊េរីថ្មី ពីក្រុមហ៊ុន ASUS ឈ្មោះថា Maximus XI ប្រើប្រាស់ Chipset Z390 ដែលផ្ដល់នូវការពង្រីកទំហំ RAM បានកាន់តែធំ សម្រាប់អ្នកដែលចង់ Build កុំព្យូទ័រ មានទំហំ RAM យក្ស ដូចទៅនឹងម៉ាស៊ីន Server។ Zadak 511 ប្រើប្រាស់បន្ទះមេម៉ូរីរបស់ Samsung ទំហំ 1GB សម្រាប់មួយបន្ទះ សរុប ទាំងអស់ 16 សម្រាប់ម្ខាង និងម្ខាងទៀត 16 បន្ទះផ្សេងទៀត ជាហេតុធ្វើឲ្យវាមាន ទំហំលោតដល់ 32GB តែក៏ត្រូវពង្រីកមាឌ របស់វាឲ្យធំជាងបន្ទះ RAM កំពុងចរាចរណ៍ចេញលក់ក្នុងទីផ្សារ បច្ចុប្បន្នផងដែរ។ បើគិតទាំងបន្ទះដែក ត្រជាក់មានភ្លើង RGB ទៀត វាមានកម្ពស់ដល់ទៅ 6 សង់ទីម៉ែត្រ ដែលវាស៊ីទីតាំង ឬប្រឡោះដាក់ RAM ច្រើនបន្តិច ពិបាកតម្លើងនៅលើ Case ដែលមានទំហំតូចៗ ឬក៏ប្រើប្រាស់ធុងទឹក ក៏ត្រូវរៀបចំខ្សែ ឲ្យប្រសើរផងដែរ ព្រោះបើតម្លើងលើ Motherboard ដែលមានរន្ធ RAM ពពួក Quad Channel ដល់ទៅ 2 វាស៊ីទីតាំងច្រើន បន្តិចហើយ។

សម្រាប់តម្លៃវិញ Zadak 511 នៅមិនទាន់បញ្ចេញតម្លៃពិតប្រាកដ ឲ្យដឹងនៅឡើយទេ ព្រោះវានៅមិនទាន់ ប្រកាសចេញដូចគ្នា តែច្បាស់ណាស់ RAM នេះ មួយដើមក៏មិនក្រោម 250$ ដែរ ដែលវត្តមានទីផ្សារ របស់វាអាចនឹងចេញ នៅឆ្នាំ 2019 ខាងមុខនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: Tom's Hardware Tag: កុំព្យូទ័រ