CAMBO REPORT

Popup Advertising5 seconds

កម្មវិធី​នេះ​អាច​ធ្វើ​ឲ្យ iPhone X កំណត់​កម្រិត​ព្រាល​រូបភាព Portrait បាន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

យើងឃើញនៅលើ iPhone Xs, Xs Max និង iPhone Xr ថ្មីអញ្ចឹង Apple បានបន្ថែមនូវមុខងារ Depth Effect Control ដែលអាចឲ្យអ្នក ប្រើប្រាស់កំណត់កម្រិត ព្រាលតិច ឬខ្លាំង ដាច់ផ្ទៃក្រោយ បានស្រេចចិត្ត បន្ទាប់ពីថត Portrait Mode រួចរាល់ ប៉ុន្តែមុខងារនេះ មិនមាននៅលើ iPhone X, iPhone 8 Plus និង iPhone 7 Plus នោះទេ ប៉ុន្តែអ្នកអាចប្រើប្រាស់កម្មវិធីមួយ ដែលយើងនឹងណែនាំ នៅខាងក្រោម។ 

ពិតមែនហើយ កាលពីមួយរយៈមុន យើងបានធ្វើការណែនាំ មិត្តអ្នកអាន iOS ទាំងអស់គ្នា អោយបានស្គាល់នូវ កម្មវិធីមួយ ដែលអាចកាត់ចំនុចព្រាល ត្រង់កន្លែងដែលអ្នក ចង់អោយព្រាល បានលឿន ថែមទៀតផង។ កម្មវិធីនោះ មានឈ្មោះថា Focos ដែលវាអនុញ្ញាត អោយអ្នកធ្វើការថត និងចាប់យក ចំនុចផ្សេងគ្នា អោយទៅជាព្រាល តាមកន្លែង ដែលខ្លួន ចង់អោយព្រាលខ្លាំងបាន ដោយមិនចាំបាច់ ថតជិតវត្ថុ ឬចំនុចនោះទេ លើសពីនេះ ទៅទៀតនៅក្នុង កម្មវិធីនេះ លោកអ្នកក៏អាចផ្តិតយក រូបភាពបានភ្លាមៗ ផងដែរ គ្រាន់តែកម្មវិធីនេះ អាចប្រើបាន ជាមួយតែស្មាតហ្វូន ដែលមានកាមេរ៉ាភ្លោះប៉ុណ្ណោះ ដូចជា iPhone 7 Plus, 8 Plus និង iPhone X។ បន្ទាប់ពីមានការ អាប់ដេតថ្មី កម្មវិធីនេះ អនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចកំណត់កម្រិតព្រាលខ្លាំង ឬតិច បានតាមចិត្ត ដូចមុខងារ Depth Effect Control អញ្ចឹងដែរ។ 

 

***ទាញយកបានសម្រាប់ iOS  

 

កម្មវិធីនេះ មិនមានសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ឡើយ ប៉ុន្តែមានកម្មវិធីផ្សេងៗ សម្រាប់ជំនួសបាន គ្រាន់តែមិនសូវមាន លក្ខណៈពិសេស ដូចកម្មវិធីនេះ ប៉ុន្មានទេ។ ដូច្នេះមិត្តអ្នកអាន iOS ដែលកំពុងប្រើ iPhone កាមេរ៉ាភ្លោះ អាចសាកល្បងទាញ យកកម្មវិធីនេះបាន ព្រោះវាមិនមាន គិតថ្លៃអីនោះទេ ហើយអ្នកនឹងដឹង ពីសមត្ថភាពរបស់វា ជាក់ជា មិនខាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: App Store Tag: កម្មវិធី-ហ្គេម