CAMBO REPORT

Popup Advertising5 seconds

ហ្គេម​បែប​គ្រួសារ លេង​មើល​រូបភាព​ហើយ​ទាយ​ជា​ពាក្យ​ភាសា​អង់គ្លេស!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នេះជាហ្គេមបង្កើនចំណេះដឹងមួយទៀត ដែលអាចលេងបានជុំគ្នា និងជួយគិតគ្នា។ ជាពិសេស វាអាចធ្វើឲ្យអ្នកសើចបាន នៅពេលដែលលេងហ្គេមនេះ ព្រោះរាល់រូបភាព ចេញមកមាន 2 សម្រាប់ឲ្យអ្នកទាយ ចេញជាពាក្យតែមួយប៉ុណ្ណោះ ដូចជាចេញរូបកែវ និងនំខេក នោះនឹងចេញជាពាក្យ Cupcake មួយ ឬរូបភ្លើង និងរូបសត្វសុនខ នោះនឹងចេញពាក្យ Hotdog មួយ។ នៅក្នុងហ្គេមនេះ មានរូបភាព និងពាក្យប្លែកៗ កំប្លែងជាច្រើន ដែលអ្នកគួរតែសាកល្បង លេងជាមួយមិត្តជិតស្និទ្ធ ឬក្រុមគ្រួសារបាន។ 

 

ប្រសិនបើអ្នកចាប់អារម្មណ៍ហ្គេម Picword: Fun Word Games, Offline Word Brain Game នេះ អ្នកអាចធ្វើការទាញយកបាន សម្រាប់ស្មាតហ្វូនដំណើរការ ប្រព័ន្ធ iOS និង Android

 

សកម្មភាពលេងក្នុងហ្គេមនេះ៖ 

 

 

 

សរុបមក មិត្តអ្នកអាន និងឆាប់ចេះពាក្យថ្មីៗ ហើយក៏ដូចជារំលឹក ពាក្យអង់គ្លេសផង តាមការលេងហ្គេមនេះ ណាមួយ ការលេងធ្វើឲ្យអ្នកមាន អារម្មណ៍ចូលចិត្ត សប្បាយ មិនធុញដូចរៀន ក្នុងថ្នាក់ឡើយ ដូច្នេះអាណាព្យាបាល ក៏គួរតែដោនឡូដហ្គេមនេះ ទុកឲ្យកូនៗលេងផង ដើម្បីឲ្យពួកគេ រៀនឆាប់ចេះពាក្យអង់គ្លេស តាមវិធីបែបនេះផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: App Store, Play Store Tag: កម្មវិធី-ហ្គេម